ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការឆ្លងរាតត្បាតកូវីដ-19 កំពុងលោតឡើងយ៉ាងលឿននៅថៃ

88

លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ បានប្រកាសអំពីផែនការទិញវ៉ាក់សាំងបង្ការកូចីដ-19 ចំនួន 35លានដូស ថែមទៀត សម្រាប់ឆ្នាំ២០២១ នេះ ដែលចំនួននេះបន្ថែមពីលើ ៦៥លានដូស ដែលបានបញ្ជាទិញរួចហើយ។ ខណៈពេលនេះប្រទេសថៃត្រូវប្រឈមជាមួយនឹងការផ្ទុះឡើងជាថ្មី។

នៅថ្ងៃពុធនេះ មន្រ្តីសុខាភិបាលបានឱ្យដឹងពីចំនួនអ្នកឆ្លងកូវីដ-១៩ថ្មី មាន 1,458នាក់ ដែលបន្ថែមលើចំនួនសរុប 46,643 ករណី និងអ្នកស្លាប់ចំនួន 110នាក។ មួយភាគបីនៃករណីឆ្លងថ្មីបានកើតឡើងនៅខែមេសានេះ។ ការឆ្លងថ្មីៗរួមបញ្ចូលកូវីដក្លែងកាយ B.1.1.7 ដែលចម្លងខ្ពស់នៅប្រទេសថៃ។

ខណៈដែលប្រជាជនថៃជិត ៧០លាន ប្រឈមជាមួយនឹងរលកថ្មីនៃរោគរាតត្បាតនេះ លោក ប្រាយុទ្ធ ត្រូវរងនូវការរិះគន់យ៉ាងទូលំទូលាយចំពោះកិច្ចខិតខំប្រឹងប្រែងយឺតយាវនិងមិនគ្រប់គ្រាន់ ដើម្បីទទួលបាននូវការផ្គត់ផ្គង់វ៉ាក់សាំង ដែលរហូតមកទល់ពេលនេះទទួលបានវ៉ាក់សាំង AstraZeneca និង Sinovac ត្រឹមតែ ២លានដូស ប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង