ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញផ្លូវការតំបន់កំណត់ជាតំបន់ ក្រហម , លឿងទុំ និង លឿង

230

 

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃអង្គារ ទី២៧ ខែមេសា ឆ្នាំ២០២១នេះ បានចេសក្តីប្រកាសព័ត៌មានកំណត់ និងបែងចែកតំបន់ ដែលជា តំបន់ក្រហម , តំបន់លឿងទុំ និង តំបន់លឿង។

ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការអនុវត្តសេចក្ដីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តការបិទខ្ចប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នោះ៖ ភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានកំណត់ជា ៣ (បី) តំបន់ ដូចខាងក្រោម៖

– “តំបន់ក្រហម” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩. ក្នុងសហគមន៍

– “តំបន់លឿងទុំ” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ក្នុងសហគមន៍

– “តំបន់លឿង ” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍។

ផែនទីនៃការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង ត្រូវបានភ្ជាប់មកជាឧបសម្ព័ន្ធនៃសេចក្តីសម្រេចនេះ។

វិធានការដែលត្រូវអនុវត្តចំពោរភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ៧ (ប្រាំពីរ)ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្នុងនោ៖ ការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចខាងក្រោម៖

តំបន់ក្រហម រួមមាន៖ ១- ខណ្ឌទួលគោក៖ សង្កាត់បឹងសាឡាង (ភូមិ១៤ ភូមិ១៦ និងភូមិ១៧). ២- ខណ្ឌដង្កោ៖ សង្កាត់ព្រៃស (ភូមិប្រការ) និងសង្កាត់ដង្កោ (ភូមិម័ល ភូមិថ្មី និងភូមិសំបូរ) ។ ៣- ខណ្ឌមានជ័យ៖ សង្កាត់ស្ទឹងមានជ័យទី១, សង្កាត់ស្ទឹងមានជ័យទី២, សង្កាត់ស្ទឹងមានជ័យទី៣ និងសង្កាត់បឹងទំពន់ទី១ ។ ៤- ខណ្ឌឫស្សីកែវ៖ សង្កាត់ទួលសង្កែទី១ និង៥- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី១។

តំបន់លឿងទុំ រួមមាន៖ ១- ខណ្ឌចំការមន៖ សង្កាត់ទួលទំពូងទី២, សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់ (ភូមិ៩ និងភូមិ១៦)។ ២- ខណ្ឌដូនពេញ៖ សង្កាត់ផ្សារកណ្ដាលទី១, សង្កាត់ផ្សារកណ្ដាលទី២ និងសង្កាត់ផ្សារចាស់។ ៣- ខណ្ឌ៧មករា៖ សង្កាត់អូរឫស្សីទី១, សង្កាត់អូរឫស្សីទី២, សង្កាត់អូរឫស្សីទី៣, សង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត (ភូមិ៤ ភូមិ៥ និងភូមិ៦)។ ៤- ខណ្ឌទួលគោក៖ សង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង (លើកលែងភូមិ១៤ ភូមិ១៦ និងភូមិ១៧)។ ៥- ខណ្ឌដង្កោ៖ សង្កាតព្រៃស (លើកលែងភូមិប្រការ) និងសង្កាត់ដង្កោ (លើកលែងភូមិម័ល ភូមិថ្មី និងភូមិសំបួរ)។ ៦- ខណ្ឌមានជ័យ៖ សង្កាត់ចាក់អង្រែលើ, សង្កាត់ចាក់អង្រែក្រោម និងសង្កាត់បឹងទំពន់ទី២ ។ ៧- ខណ្ឌឫស្សីកែវ៖ សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ច្រាំងចំរេះទី២។ ៨- ខណ្ឌសែនសុខ៖ សង្កាត់ទឹកថ្លា, សង្កាត់អូរបែកក្អម និងសង្កាត់គោលឃ្លាង។ ៩- ខណ្ឌពោធិ៍សែនជ័យ៖ សង្កាត់ចោមចៅទី២, សង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១។ ១០- ខណ្ឌជ្រោយចង្វារ៖ សង្កាត់ជ្រោយចង្វារ និងសង្កាត់ព្រែកលៀប ។ ១១- ខណ្ឌព្រែកព្នៅ៖ សង្កាត់ព្រែកព្នៅ (ភូមិព្រែកព្នៅ ភូមិកណ្ដាល ភូមិផ្សារលិច និងភូមិពោធិ៍មង្គល), សង្កាត់ពញាពន់ (ភូមិធំត្បូង) និងសង្កាត់គោករកា (ភូមិគោករកា ភូមិអណ្ដូង ភូមិខ្មែរលើ ភូមិពុទ្រា ភូមិត្រពាំងពោធិ៍ និងភូមិភ្លូផ្អែម) ។ ១២- ខណ្ឌច្បារអំពៅ៖ សង្កាត់ច្បារអំពៅទី១, សង្កាត់ច្បារអំពៅទី២, សង្កាត់ព្រែកប្រា និងសង្កាត់និរោធ (លើកលែងតំបន់បុរីប៉េង ហួតបឹងស្នោ) ។ ១៣- ខណ្ឌបឹងកេងកង៖ សង្កាត់បឹងកេងកងទី៣ និងសង្កាត់ស្វាយព្រៃទី១ ។ ១៤- ខណ្ឌកំបូល៖ សង្កាត់កន្ទោក (ភូមិកន្ទោកខាងជើង) និងសង្កាត់ស្នោរ (ភូមិទួលលៀប)៕

 

អត្ថបទដែលជាប់ទាក់ទង