ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តរតនគិរីពង្រឹង ការអនុវត្តវិធានការ ក្នុងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

61

 

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីណែនាំស្តីពីការ ពង្រឹងការអនុវត្តវិធានការក្នុងការធ្វើដំណើរឆ្លងកាត់ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

កន្លងមកនេះ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការនានាជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ២០២១ » ដែលវិធានការទាំង នោះ រួមមាន៖ ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ខេត្ត និងខេត្ត ការបិទរមណីយដ្ឋានទេសចរណ៍នានា ការដាក់ បម្រាមគោចរក្នុងភូមិសាស្ត្រខេត្តជាដើម។ ទន្ទឹមនឹងនេះ ដើម្បីសម្រួលដល់ដំណើរការសេដ្ឋកិច្ច និងសង្គមជាតិឲ្យមាន លក្ខណៈល្អប្រសើឡើងវិញ រាជរដ្ឋាភិបាលក៏បានចេញសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសឲ្យដំណើរការ ឡើងវិញជាធម្មតា លើកលែងតែរាជធានីភ្នំពេញ និងក្រុងតាខ្មៅដែលត្រូវបានបិទខ្ទប់ និងសេចក្តីណែនាំលេខ០២ ស្តីពី ការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការដែល បានបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានី-ខេត្ត។ ដើម្បីរួមចំណែកការពារអាយុជិវីតរបស់បងប្អូនប្រជាពលរដ្ឋ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខុមាលភាពសង្គម ព្រមទាំងកាត់បន្ថយហានិភ័យក្នុងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍«សហគមន៍ ២០ កុម្ភៈ ២០២១» ដែលកំពុងតែបន្តឆ្លងរាលដាល ស្ទើរគ្រប់ទីកន្លែងគួរឲ្យព្រួយបារម្ភនេះ និងក្នុងគោលបំណងដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្ត រតនគិរី សូមណែនាំដល់គណៈបញ្ជាការឯកភាពគ្រប់ក្រុង ស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំង អស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការបាំបាច់មួយចំនួន ដូចខាងក្រោម ៖

១-អភិបាលនៃគណៈអភិបាលក្រុង ស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវពង្រឹង និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តវិធានការសុខាភិបាល និងវិធានការ រដ្ឋបាលនានាស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

២-គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល និងគ្រឹះស្ថានដាក់យ ត្រូវបង្កើនការផ្សព្វផ្សាយ និងណែនាំឲ្យបានទូលំទូលាយដល់មន្ត្រី បុគ្គលិកនៅតាមភាព និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យអនុវត្តអនាម័យជាប្រចាំ ដោយត្រូវនាងដៃជាមួយ ទឹកអាល់កុល ទឹកសម្លាប់មេរោគជាប្រចាំ និងឲ្យបានញឹកញាប់ ពាក់ម៉ាស ៕

អត្ថបទដែលជាប់ទាក់ទង