ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ពជិត ៩០០នាក់នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល

31

 

កណ្តាល ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាលដែលរយ៖៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង ៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសម្រេចបានជិត ៩០០នាក់។

រយៈ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមដូសទី២ ជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពនៅតាមគោល ដៅចំណុះទាំង៤ របស់តំបន់ប្រតិបត្តិការសឹករងកណ្តាល សម្រេចបានជិត៩០០នាក់រយៈ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង ៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសម្រេចបានជិត ៩០០នាក់ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី ២) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅទាំង ០៤ នៅក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការការចម្លងមេរោគកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។

យោងទៅតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិត នៅភូមិសាស្រ្ត ខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យោធភូមិ ភាគពិសេស ទាំង៤ គោលដៅ រួមមានដូចជា៖
– គោលដៅទី១នៅទីបញ្ជាការ តំបន់ប្រិតបត្តិការសឹករងកណ្តាល ត្រូវមកចាក់នៅគោល ដៅនេះ មាន៣ស្រុក ក្រុង (ក្រុងតាខ្មៅ, ស្រុកកោះធំ, ស្រុកស្អាង) និង វរៈសេនាតូចលេខ១ កងការពារព្រំដែន ៦០១ ចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ។
– គោលដៅទី២ នៅផ្នែកសឹករងអង្គស្នូល មកចាក់នៅគោលដៅនេះ មាន៣ស្រុក (ស្រុកកណ្តាលស្ទឹង, ស្រុកអង្គស្នូល, ស្រុកពញាឮ) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
– គោលដៅទី៣ នៅសាលាអនុវិទ្យាល័យព្រះសីហនុរាជ ឃុំព្រែកតាមាក់ ស្រុកខ្សាច់
កណ្តាលៈ មកចាក់នៅគោល ដៅនេះមាន៣ស្រុក (ស្រុកខ្សាច់កណ្តាល,ស្រុកមុខកំពូលនិងស្រុកល្វាឯម) ចាប់ពីថ្ងៃទី ២៦ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
– គោលដៅទី៤នៅផ្នែកសឹករងកឿនស្វាយមកចាក់នៅគោលដៅនេះមាន២ស្រុក (ស្រុកលើកដែក ស្រុកគៀនស្វាយ) ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងរៀបចំការចា់វ៉ាក់សាំងការ ពារជំងឺកូវីដ១៩ ដូសទី២ ប្រភេទ ស៊ីណូវ៉ាក់ ជូនដល់សមាជិកសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ។
អាស្រ័យហេតុនេះសូម សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញមកទទួលការចាក់វ៉ាក់សាំងលើកទី២ ដូសទី២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះកងរាជអាវុធ ហត្ថខេត្តកណ្តាល បានជួយឧបត្ថម្ភទឹកសុទ្ធអរុណា ចំនួន ៣៥កេស អាកុល ១កាន និងថវិកា ១លានរៀល សម្រាប់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចូលរួមឧបត្ថម្ភ ទឹកក្រូច៣៥ កេស អាកុល១ កាន ម៉ាស់១កេស និងថវិកា១ លានរៀល សម្រាប់ជួយឧបត្ថម្ភដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កណ្តាល ផងដែ៕

អត្ថបទដែលជាប់ទាក់ទង