ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សងសឹកគំនុំចាស់ ជនដៃដល់ ចាក់មួយដាវ ជាប់ឆ្អឹងខ្នងហើយរត់គេចបាត់ ខណៈសមត្ថកិច្ចកំពុងតាមប្រមាញ់

51

 

ស្ទឹងត្រែង ៖ យុវជនម្នាក់បានរងរបួសជាទម្ងន់ បន្ទាប់ពីជនដៃដល់ចាក់មួយដាវ ជាប់នឹងខ្នង ដោយហេតុការណ៍នោះ បានកើតឡើងនៅទីប្រជុំជនភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់​ កាលពីវេលាម៉ោង៦និង ៣០នាទីយប់ថ្ងៃទី២៧ ខែមេសាឆ្នាំ២០២១។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះគង់ ប៊ុននី អាយុ ១៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានសាច់ញាតិ ដឹកមកកាន់មន្ទីរពេទ្យខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះមានក្មេងពីរក្រុម បង្កទំនាស់ពាក្យសម្ដីដែលសង្ស័យថា ធ្លាប់មានជម្លោះគំនុំនឹងគ្នា រឿងចាស់ រហូតឈានដល់ចាក់យុវជនម្នាក់ បណ្ដាលឱ្យរងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ច ចុះរស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួនជនដៃដល់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង