ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ដៃដែលខ្ញុំត្រូវការ

110

និយាយដោយត្រង់ទៅដៃដែលខ្ញុំត្រូវការមិនមែនជាដៃដែលហុចផ្កាឲ្យខ្ញុំ ពេលដែលខ្ញុំមានជោគជ័យនោះទេ តែគឺដៃដែលហុចឲ្យខ្ញុំពេលដែលខ្ញុំដួល។
នៅលើលោកនេះមានមនុស្សច្រើនណាស់ ដែលចូលចិត្តរាប់អានអ្នកដែលមានជោគជ័យ ចំពោះអ្នកបរាជ័យគេដើរគេចចេញ។
ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ពេលប្រទេសកម្ពុជា ធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍គ្មានអ្នកស្នេហាជាតិណា រវល់ទេគេបបួលគ្នាគេចខ្លួនទៅដេក យ៉ាងត្រជាក់ពងនៅអាមេរិក បារាំង និងបណ្ដាប្រទេសមួយចំនួនទៀតដែលផ្ដល់សេចក្ដីសុខឲ្យគេ ។
បន្ទាប់ពីរបបប្រល័យពូជសាសន៍ត្រូវកំទេច ដោយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពពួកដែលតាំងខ្លួន ជាអ្នកស្នេហាជាតិបបួលគ្នារត់ចេញពីរន្ធកណ្ដុរព្រាត។
ម្នាក់ៗនិយាយចេញមក សុទ្ធតែទ្រឹស្ដីស្នេហាជាតិ។ខ្លះហារមាត់មកធំក្លិនប៊័របារាំង ខ្លះធំប៊័រអាមេរិកកាំងអត់ មាននរណាធុំក្លិនប្រហុកខ្មែរអាលីង។
គ្រានតែអ្នកលក់នំពងទានៅបារាំង ឬ រត់ឡានតាក់ស៊ីសោះក៏តាំងខ្លួនជា បណ្ឌិតដែរ ហេស!ហេសពិតជាពូកែរបស់គេមែន។
ក្តោយបោះឆ្នោតឆ្នាំ១៩៩៣ ទើបដឹងថសអស់លោកបណ្ឌិតទាំនោះ ពិតជាអន្ទិតរបស់គេមែន.។ខ្លះបានធ្វើធំរបស់គេមែនតែការងារ មិនដឹងថាចាប់ផ្ដើមពីណសមុនផងហ្នឹង។
បែបនេះគេហៅថាចាំទទួលផលពីអ្នកដួល ដែលគេប្រវេរប្រវារក្តោកឈរបានសម្រេច៕

អត្ថបទដែលជាប់ទាក់ទង