ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌបឹងកេងកងចុះផ្សព្វផ្សាយ តាមឧគ្ឃោសនៈស័ព្ទស្ដីពីវិធានការបង្ការ ទប់ស្កាត់ជំងឺ១៩ដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន

24

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១នេះរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំមន្រ្តីក្រោមឱវាទចុះធ្វើ «យុទ្ធនាការផ្សព្វផ្សាយស្ដីពីវិធានការ ដោយបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ »ដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌបឹងកេងកងធឹម សំអានបានមានមតិតាមឧគ្ឃោសនៈស័ព្ទ ដោយទទូចសុំអង្វរករដល់បងប្អូនទាំងអស់ បើពុំចំបាច់សុំកុំចេញពីផ្ទះ និងព្យាយាមរក្សាគម្លាតពីគ្នា ត្រូវអនុវត្ដតាមអនុសាសន៍សម្ដេចដាក់ចេញ ៣ការពារ ៣កុំ អោយបានជាប់ ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ពីក្រុមគ្រួសារ និងសង្គមជាតិយើងទាំងមូល។
ខណៈពេលនោះដែរលោកអភិបាលខណ្ឌបឹងកេងកង ក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែល បានចូលរួមសហការ ស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអជ្ញាធរមូលដ្ឋានដោយអនុវត្ ដតាមវិធានការនៅតែក្នុងផ្ទះ បើពុំមានការចំបាច់ចេញក្រៅផ្ទះ និង ពាក់ម៉ាស់ការពារគ្រប់ពេល៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង