ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យក្រសួងព័ត៏មានថា៖ មិនរើសអើង ក្នុងការទទួលព័ត៏មាន ការផ្ដល់ព័ត៏មាន ក្នុងពេលអនុវត្ដព្រឹត្ដិការណ៏ កាត់ផ្ដាច់ជំងឺកូវិដ.១៩នៅកម្ពុជាឡើយ

271

 

ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ៖ ការអនុវត្ដវិជ្ជាជីវៈសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងអំឡុង ពេល នៃការរីករាលដាល ជំងឺកូវីដ.១៩ គឺនៅតែប្រព្រឹត្ដទៅក្នុងស្ថានភាព បរិយា កាសល្អជា ប្រក្រតី ដែលអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន បានផ្ដល់ និងទទួលព័ត៌មាន ទៅវិញទៅមក ចែករំលែកនូវដំណឹង ក៏ដូចជាព្រឹត្ដិការណ៍ និងព័ត៌មានផ្សេងៗជូនដល់ សាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាដោយសេរី ។
ការគូសបញ្ជាក់របស់អ្នក នាំពាក្យ ក្រសួង ព័ត៌មាននេះ បានធ្វើឡើង នៅក្នុងវេទិកាផ្សាយពិសេស ស្តីពីសកម្មភាព និង លទ្ធផលនៃការ អនុវត្តរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ.១៩ ក្នុងប្រទេស និងក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក តាមទូរទស្សន៍ជាតិកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែឧសភាឆ្នាំ២០២១។
នាពេលបច្ចុប្បន្ននេះ ខ្ញុំក៏សូមបញ្ជាក់ថា បើទោះបីស្ថិតក្នុងវិបត្ដិនៃការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ប៉ុន្ដែយើងសង្កេត ឃើញជារួមថា ការអនុវត្ដវិជ្ជាជីវៈនៅកម្ពុជា នៅតែប្រព្រឹត្ដទៅក្នុងស្ថានភាព បរិយាកាសល្អជាប្រក្រតី ដែល អាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានផ្ដល់ និងទទួលព័ត៌មានទៅវិញ ទៅមក ចែករំលែកនូវដំណឹង ក៏ដូចជាព្រឹត្ដិការណ៍ និងព័ត៌មាន ផ្សេងៗ ជូនដល់សាធារណជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា”។
លោកបានបន្ដថា ដើម្បីធានាបាននូវការលើកកម្ពស់ សិទ្ធិ សេរីភាពសារព័ត៌មាន ក៏ដូចជាការបំពេញនូវវិជ្ជាជីវៈសារព័ត៌មានប្រកបដោយ ប្រក្រតី ភាព នៅកម្ពុជាក្នុងវិបត្ដិកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្ដការសំខាន់ ចំនួនពីរ ដោយទី១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុក ក្រុមអ្នក សារព័ត៌ មាន ជាក្រុមអាទិ ភាព ក្នុងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយពុំគិតថ្លៃ។ ទន្ទឹមនេះ បើគិតចាប់តាំងពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក្រសួង ព័ត៌មានបានសម្របសម្រួលជាមួយក្រសួងសុខាភិបាលផ្ដល់ការចាក់វ៉ាក់សាំងដោយ ឥតគិតថ្លៃដល់.អ្នកសារព័ត៌ មាន និងអ្នកធ្វើការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍បានជាង ៥ ០០០ នាក់។ ទី២ ទាក់ទងនឹង ការបំពេញការងារ និងធានាប្រក្រតីភាពនៃការអភិវឌ្ឍ វិជ្ជា ជីវៈ របស់អ្នកសារព័ត៌មាននោះ ក្រសួង ព័ត៌មានក៏បានចេញលិខិតបញ្ជាក់ការធ្វើ ដំណើរ របស់ អ្នក សារ ព័ត៌មានជាតិ និងអន្ដរ ជាតិ ដើម្បីអាចចូលយកព័ត៌មានបាននៅក្នុងតំបន់បិទខ្ទប់ និង តំបន់មួយចំនួន ដែលត្រូវបាន ហាមឃាត់ ដើម្បីធានាថា បងប្អូនអ្នកសារព័ត៌មាននៅ តែអាច បំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន បានដូច ប្រក្រ តីភាព។
ពាក់ព័ន្ធនឹងការបំពេញវិជ្ជាជីវៈអ្នកសារព័ត៌មានក្នុងតំបន់បិទខ្ទប់ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រួមទាំងអាជ្ញាធរដែនដី ក្នុងនាមក្រសួងព័ត៌មាន ឯកឧត្ដម ក៏ សូមអំពាវនាវ ក៏ដូចជាស្នើសុំដល់អ្នកសារព័ត៌មានទាំងអស់ គួរធ្វើយ៉ាងណាគោរព ឱ្យ បានតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំនានារបស់ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើយ៉ាងណាចូលរួមចំណែក ក្នុងការកាត់ផ្ដាច់ការរីករាលដាល នៃជំងឺ កូវីដ១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២០ ត្រូវបាន បិទបញ្ចប់ឱ្យបានឆាប់រហ័ស។
លោក មាស សុភ័ណ្ឌ បានបន្ថែមថា “តែទោះបីយ៉ាងណាក៏ដោយ ស្ថិតក្នុងស្ថាន ភាព នាពេលបច្ចុប្បន្ននេះ ខ្ញុំក៏សូមទាមទារការចូលរួមរបស់ អ្នកសារព័ត៌មាន ផងដែរ ដើម្បីធ្វើ យ៉ាង ណាគោរពនូវសារាចរណែនាំ និងវិធានការផ្សេងៗដែលបានដាក់ចេញរបស់រាជរដ្ឋាភិ បាល កម្ពុជាក៏ ដូចជាក្រសួងសុខា ភិបាល ជាពិសេសអនុវត្ដន៍នូវវិធានការ៣កុំ៣ការពារ ដើម្បីជា ប្រយោជន៍ក្នុងការធានាបាននូវការការពារដល់សុខភាពក៏ដូចជាការបំពេញការងាររបស់អ្នកសារព័ត៌មានយើងផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង