ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ រីករាយមើលថែទាំអ្នកជម្ងឺកូវីដ១៩

32

កណ្ដាល៖លោកនង វណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយបានអោយដឹង នៅព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះថា ជារៀងរាល់ថ្ងៃនេះខាងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ទាំងដោយមានទឹកចិត្តសប្បាយរីករាយក្នុងការមើល ថែទាំព្យាបាល ដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងស្ថិតនៅសម្រាកព្យាបាល នៅសាលាបឋមសិក្សាគគីរ(មណ្ឌលព្យាបាល កូវីដ-១៩ គគីរ) ។ ក្នុងនោះផងដែរបុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ដែលទទួល ភារ:កិច្ចក្នុងការ ព្យាបាលអ្នកកើតកូវីដ-១៩ មានការខិតខំប្រឹងប្រែងយ៉ាងញាប់ដៃញាប់ជើង ដោយយកចិត្តទុកដាក់ខ្ពស់មើលថែទាំព្យាបាល ចំពោះអ្នកជំងឺ កូវីដ-១៩ ទាំងក្នុងការផ្តល់ឱសថ , ទាំងរបបអាហារសំរាប់បរិភោគ និង ការណែនាំពីរបៀបថែទាំសុខភាព ការហាត់ប្រាណ ដើម្បីអោយ រាងកាយកាន់តែរឹងមាំអាច ទប់ទល់និងជំងឺ កូវីដ-១៩ និងឆាប់ជាសេះស្បើយផងដែរ។ដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បើមិនចាំបាច់សូមកុំចេញក្រៅផ្ទះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ និង ត្រូវអនុវត្តន៍ នូវវិធានការ របស់រដ្ឋាភិបាល គឺ៣ការពារ និង ៣កុំ ។
លោកនង វណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយបានអោយដឹងទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ និង ក្រសួងសុខាភិបាល ព្រមទាំងគណៈបញ្ជាការឯកភាពខេត្តកណ្ដាល ,មន្ទីរសុខាភិបាលខេត្តកណ្ដាល,គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ដោយខាងមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដោយ បានខិតខំទាំងថ្ងៃទាំងយប់អត់ មានធ្វេសប្រហែសទេនាសម័យកូវីដនេះ ដោយយកចិត្តទុកដាក់ខ្ពស់ក្រៃលែងហើយ មានទឹកចិត្តសប្បាយរីករាយក្នុងការបម្រើមើលថែ ទាំងពិនិត្យព្យាបាលដល់អ្នកជម្ងឺកូវីដ១៩ ដែលកំពុងដេកសម្រាក់ព្យាបាល ជម្ងឺនៅសាលាបឋមសិក្សាគគីរ (មណ្ឌលព្យាបាលកូវីដ១៩ គគីរ)ទាំងការផ្ដល់ឱសថ និង ការផ្ដល់នូវរបបអាហារ ទទួលទានផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង