ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង! អរគុណអ្នកម្ដាយ យកថ្ងៃខួបកំណើត ផ្ដល់អំណោយដល់ផ្សារបឹងកេងកង

35

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រង់ ផ្សារបឹងកេងកងនៃខណ្ឌបឹងកេងកង រាជធានីភ្នំពេញដោយសូមថ្លែង អំណរអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកម្តាយ Ing Gi និងក្រុមគ្រួសារ ដែលបានជួយឧបត្ថម ្ភនូវអំណោយជាគ្រឿងបរិភោគ និងសម្ភារះប្រើប្រាស់មកដល់ កម្លាំងគណៈកម្មការផ្សារបឹងកេងកងនិងកម្លាំង សន្តិសុខ ផ្សារបឹងកេងកងប្រមាណ២៤នាក់ ដែលកំពុង ប្រចាំការ នៅផ្សារ ទាំងយប់ទាំងថ្ងៃដោយមិនហ៊ាន ធ្វេសប្រហែសឡើយហើយ អំណោយដែលផ្ដល់ជូននោះដោយម្នាក់ៗទទួលបានអង្ករ ២០ គីឡូក្រាម ,ទឹកត្រី មួយយួរ,ត្រីខកំប៉ុង មួយយួរ,មី មួយកេះ,កន្សែង ពោះគោ មួយ,ប្រេងឆា មួយដបស្កសរ មួយគីឡូ ក្រាម,ប៊ីចេង កន្លះគីឡូក្រាម,សាប៊ូ មួយដុំ ផងដែរ។
ឆ្លៀតក្នុងឱកាស ខួបកំណើត អ្នកម្តាយ ក្នុងនាមយើងខ្ញុំជាប្រធានផ្សារបឹងកេងកង និងកម្លាំង ទាំងអស់គ្នា សូមបួងសួង ដល់ វត្ថុសក្តិសិទ្ឋិ ក្នុងលោក តាមឃុំគ្រង រក្សា ការពារ ម៉ាក់ និង ក្រុមគ្រួសារ ជូបប្រទះតែ សេចក្តី សុខ សុភមង្គល សុខភាព ល្អ សំណាងល្អ ជៀសផុត ពីជំងឺទាំងពួង និង ទទួល បាន ជោគជ័យ ក្នុង របរអាជីវកម្ម៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង