ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង បានទទួលអំណោយ ជាហូរហែរពីសប្បុរសជននានា

60

ភ្នំពេញ៖នៅសាលាខណ្ឌបឹងកេងកង នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង គឺលោកជំទាវ គឹម សុវណ្ណា តំណាងរាស្រ្តមណ្ឌលភ្នំពេញ និងជាអនុប្រធានក្រុមការងារ ចុះជួយខណ្ឌបឹងកេងកង និង លោកស្រីអភិបាលរងស៉ិន រតនា តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានទទួលអំណោយពីលោក ទួន សារ៉េត និងលោកស្រី លឹម គីមហួយ ដែលបានឧបត្ថម្ភនៅអង្ករចំនួន១តោន ផ្ដល់ជូនដល់រដ្ឋបាលខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញក្នុងការ ចូលរួមចំណែកជាមួយនឹងប្រមុខរាជរដ្ឋភិបាល ទប់ស្កាត់នៃការរីករាលដាលនិងជម្ងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនេះ សូមជូនពរដល់លោក និងលោកស្រី ដែលមានទឹកចិត្តសប្បុរសធម៌ សូមជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង