ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ទទួលទេយ្យវត្ថុ ពី ព្រះតេជព្រះគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌប្ញស្សីកែវ

1,177

 

ភ្នំពេញ៖លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ តំណាង ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១បានអញ្ជើញជាកិត្តិយស ក្នុងពិធីទទួលទេយ្យវត្ថុ ពី ព្រះតេជព្រះគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណខណ្ឌប្ញស្សីកែវ និងជាព្រះចៅអធិការវត្តញាណរង្សី។
ពិធីនេះបានប្រារព្ធនៅវត្តញាណរង្សី និងមានព្រះវត្តមាន និងវត្តមានរបស់ មន្ត្រីសង្ឃ នៃសាលាអនុគណខណ្ឌ លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខា មន្ត្រីអនុសាខា ព្រមជាមួយ មន្ត្រីសាលាខណ្ឌ បាននិមន្ត និងអញ្ជើញចូលរួមផងដែរ ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ទេយ្យវត្ថុ ដែលទទួលបានពី ព្រះសង្ឃ រួមមាន ៖ អង្ករ ១,០០០ គ.ក
,មី ១០ កេស,ទឹកក្រូច ៥ កេស
,ស្ករស ៣០ គ.ក
,ទឹកដោះគោខាប់ ២០ កំប៉ុង
,ទឹកត្រី ១០ យួរ
,តែ ២០០ កញ្ចប់
,ទឹកបរិសុទ្ធ ១០ កេស
,ទឹកត្រី
,ទឹកស៉ីអ៉ីវ
,គ្រឿងប្រើប្រាស់ផ្ទះបាយ ០២ ឈុតធំ
,និងបច្ច័យ ៤,០០០,០០០ រៀល ។ សរុបជាទឹកប្រាក់ស្មើនឹង ៧,៥៤០,០០០ រៀល៕

អត្ថបទដែលជាប់ទាក់ទង