ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានបើកបុកអ្នកជិះម៉ូតូ បែកក្បាលស្លាប់ នៅជិតវត្តឫស្សីស្រុក

521

 

កណ្ដាល ៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត នឹងម៉ូតូ បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតមនុស្សម្នាក់ នៅនិងកន្លែងកើតហេតុ និងរងការខូចខាតម៉ូតូ១គ្រឿង នឹងរថយន្តមួយគ្រឿងផងដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនាល្ងាចថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវលេខ១១០ នៅជិតវត្តឫស្សី នាភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការប៉ូលិសស្រុកកៀនស្វាយ បាននិយាយរៀបរាបថា នៅថ្ងៃខែឆ្នាំខាងលើនេះ ដោយមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ប្រភេទទ្រុង ពណ៌ ស ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B.7234 បើកបរដោយឈ្មោះ ឈឿប ស្រេង ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ត្រពាំងឃុំសំរោង ស្រុកអង្គឈ្នួល ខេត្តកណ្តាល មុខរបរ បើកបររថយន្ត(ឃាត់ខ្លួន) បើកបរទិសដៅ លិចទៅកើត (ភ្នំពេញស្អាង) ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត មានទិសដៅផ្ទុយ ម៉ាក SUZUKI Let ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល1X. 9478បើកបរដោយឈ្មោះ ហេង សុខថន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ រទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ស្លាប់នៅកន្លែងកើតហេតុ)។ ម៉ូតូខូចខាតធ្ងន់ ០១គ្រឿង នឹងរថយន្ត០១គ្រឿង ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី៕ ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង