ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីផ្តល់ ស្បៀងអាហារជូនពលរដ្ឋក្នុង តំបន់បិទខ្ទប់ ដោយជម្ងឺកូវីដ-១៩ បានជាង២៦ម៉ឺនគ្រួសារហើយ គិតត្រឹមថ្ងៃទី៤ឧសភា

62

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ
កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ
ទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួនជាង២៦ម៉ឺនគ្រួសារ ក្នុងរយៈពេលកន្លះខែមកនេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀងទៅចែកជូនប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ រហូតដល់ រាប់ម៉ឺនគ្រួសារមួយថ្ងៃ ដូចសកម្មភាពកន្លងមកនេះបានឈានដល់ទីបញ្ចប់នៅថ្ងៃ០៥ មេសានេះហើយ។
លោក អ៊ុក សុផល នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ ក្រោមការណែនាំនិងបញ្ជាពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំវិធានការបិទខ្ទប់ សហការជាមួយ
កងទ័ពជើងគោក បានដឹកជញ្ជូន ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានទៅចែកជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅរាជធានីភ្នំពេញ បានចំនួន២៦៤២០២គ្រួសារ ដោយគិតចាប់ពីថ្ងៃទី១៩ មេសា ដល់ថ្ងៃ០៤ខែ ឧសភា ម្សិលម៉ិញនេះ ។ ចំពោះយុទ្ធនាការនៃការដឹកជញ្ជូនស្បៀងទៅចែកជូនប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ រហូតដល់ រាប់ម៉ឺនគ្រួសារមួយថ្ងៃ ដូចសកម្មភាពកន្លងមកនេះ បានឈានដល់ទីបញ្ចប់នៅថ្ងៃ០៥ មេសានេះហើយ។
គួរបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ពាក់ព័ន្ធនិងសកម្មភាពមនុស្សធម៏ខាងលើនេះ បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ចំនួន២០៦នាក់ និងរថយន្ត៦២គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់៕

អត្ថបទដែលជាប់ទាក់ទង