ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលបញ្ជូនជនសង្ស័យ២នាក់ជាមេខ្យល់ និងម្នាក់ទៀត ជាអ្នកដឹកជញ្ជូន ទៅតុលាការ

25

 

បន្ទាយមានជ័យ ៖ ជនសង្ស័យ០២នាក់ ជាមេខ្យល់ ត្រូវបានកម្លាំងនគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួនពីបទ នាំមនុស្សឆ្លងដែនទៅថៃដោយខុសច្បាប់ និងម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចាប់ខ្លួនពីបទ ដឹកជញ្ជូនមនុស្សឆ្លងដែនទៅថៃ ដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ ៖ ១ ឈ្មោះ សេន រច្ចនា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ២ ឈ្មោះយាម វិត ភេទប្រុសអាយុ៤៣ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំង នគរបាលស្រុកអូរជ្រៅ ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទី កាលពីព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចច្រករបៀងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពីបទនាំមនុស្សឆ្លងដែនដោយខុខច្បាប់ ទៅប្រទេសថៃ ។ ចំណែកម្នាក់ទៀត ឈ្មោះ ស្រឿង សារ៉េត ភេទប្រុសអាយុ៣៧ឆ្នាំ រស់ភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាករថយន្តម៉ាកStarex ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BB.9491 ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក និងកម្លាំងនគរបាលវរសេនាតូចការពារព្រំដេនគោក លេខ៩១១ ចាប់ឃាត់ខ្លួន នៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី០៣ខែឧសភា ឆ្នាំ២០២១ នៅចំណុចចន្លោះភូមិដំណាក់កកោះ និងភូមិល្បើកស្វាយយ ក្នុងភូមិសាស្ត្រឃុំស្វាយចេក ស្រុកស្វាយចេក ពីបទដឹកជញ្ជូនមនុស្សឆ្លងដែន ទៅប្រទេសថៃ ដោយខុសច្បាប់ ចំនួន១១នាក់ ក្នុងនោះក្មេង០៣នាក់ ។

លោកនាយការិយាល័យ បានបញ្ជាក់ថា ៖ តាមចម្លើយសារភាពរបស់ឈ្មោះ សេន រច្ចនា និងឈ្មោះ យាម វិត ពួកគេពិតជាបាននាំមនុស្សឆ្លងដែនទៅថៃប្រាកមែន (មនុស្ស០២នាក់នាំម្នាក់០១) ចូលទៅទឹកដីថៃ ដោយគេយក លុយចំនួន៤០០បាត ។ ចំណែកឈ្មោះ ស្រឿង សារ៉េត បានសារភាពថា ខ្លួនពិតជាបានដឹកមនុស្ស ពីឃុំបន្ទាយឆ្មារ ស្រុកថ្មពួកទៅឲ្យមេខ្យល់នៅភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន១១នាក់ ក្នុងនោះក្មេង០៣នាក់ ដើម្បីឆ្លងទៅថៃប្រាកដមែន ដោយមនុស្សម្នាក់ យកថ្លៃដឹកចំនួន៤០០បាត ។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកមនសុ្សដែលជនសង្ស័យ នាំបម្រុងឆ្លងដែន និងដឹកជញ្ជូន បានបញ្ជូនទៅ មណ្ឌលចត្តាឡីស័ក ៕

អត្ថបទដែលជាប់ទាក់ទង