ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋសប្បាយចិត្តពេលបាន ទទួលអំណោយសម្ដេចទាំងទ្វេរនាសម័យកូវីដ

32

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដែលអមដំណើរ ដោយអភិបាលរងខណ្ឌនិងចៅសង្កាត់ដោយ បានបន្តចុះចែកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កនៅតាម បន្ទប់ផ្ទះជួលនិងនៅតាមខ្នងផ្ទះនិមួយៗ សរុបចំនួន១៩៣គ្រួសារក្នុងនោះ សង្កាត់ទួលទំពូងទី២ចំនួន១១៦គ្រួសារ និងសង្កាត់បឹងត្របែកចំនួន៧៧គ្រួសារ ហើយអំណោយចែកជូន ប្រជាពលរដ្ឋនាពេលនេះ គឺជាគ្រឿងបរិភោគ។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌចំការមន ថេង សុថុលដោយ បានមានមតិផ្ដាំផ្ញើរទៅដល់ បងប្អូនប្រជាពលរដ្ឋ អោយយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះភ្លើងធូប ទៀន និងភ្លើងចង្រ្គានហ្គាសចម្អិនអាហារ ដើម្បីបង្ការអគ្គីភ័យដែលអាច កើតឡើងជាយថាហេតុ ជាពិសេសទៀតនោះ ត្រូវចេះថែរក្សាអោយបានល្អ ក្នុងបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង