ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង ទទួលបានអំណោយពី សប្បុរសជនជាហូរហែរ ទុកបែងចែកប្រជាពលរដ្ឋនា អំឡុងពេលសម័យកូវីដ១៩

118

ភ្នំពេញ៖នារសៀលថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះនៅសាលាខណ្ឌបឹងកេងកង

ដោយរដ្ឋបាលខណ្ឌបឹងកេងកង គឺលោកស្រីអភិបាលរងខណ្ឌបឹងកេងកង ស៉ិន រតនា តំណាងលោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានទទួលអំណោយពីលោក ស្រេង ទ្រី និងលោកស្រី តាំង ស៊ុយអេង ដែលបានឧបត្ថម្ភនៅអង្ករចំនួន១តោន ផ្ដល់ជូនរដ្ឋបាលខណ្ឌបឹងកេងកង ក្នុងការចូលរួមចំណែក ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនេះ សូមជូនពរដល់លោក និងលោកស្រី ដែលមានទឹកចិត្តសប្បុរសធម៌ សូមជួបតែពុទ្ធពរទាំង៤ប្រការ​ គឺអាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ​៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង