ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡានដឹកដីបើកលឿន ដូចហោះព្រលះ បង្កាន់ស្ពានឫស្សីស្រុកទាំងព្រឹកហ្មង

85

កណ្ដាល៖ឡានដឹកដីមួយគ្រឿងដោយ តៃកុងឡានបើកបោះពួយយ៉ាងលឿន ដូចហោះរួចជ្រុលចង្កូតព្រលះបុក ចំបង្កាន់ដៃស្ពានព្រែកឫស្សីស្រុកចំពេញ ទំហឹងជាប់ច្រងាងទើបបើកទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ ពោលគឺខូចតែឡាននិងបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។
ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នេះ នៅស្ពានឫស្សីស្រុកស្ថិតនៅឃុំឈើទាល ស្រុកកៀនស្វាយខេត្តកណ្ដាល។
អ្នកឃើញហេតុការណ៍នោះបានរាយការណ៍មកថា នៅមុនពេលកើតហេតុខាងលើនោះ គេឃើញឡានដឹកដីមួយគ្រឿងបើកបោះពួយយ៉ាងលឿន ដូចហោះនៅលើកដងផ្លូវកៅស៊ូលេខ១១០ ក្នុងទិសដៅពីត្បូវទៅជើងហើយពេលបើកមក ដល់ចំណុចកើតហេតុខាងលើនោះ ស្រាប់តែមានឡានមួយគ្រឿងទៀតបើក មកមានទិសដៅផ្ទុយគ្នាហើយឡានដឹកដីនោះ ក៏ជ្រុលចង្កូតមកបុកបង្កាន់ដៃ ស្ពានព្រែកឫស្សីស្រុកខ្ទេចទាំងឡានទាំងបង្កានដៃ ស្ពានតែម្ដងទៅ។
ពួកអ្នកស្រុកដែលរស់នៅ អមសងខាងផ្លូវលេខ១១០នោះ គឺពួកគាត់បាននិយាយរៀបរាប់ស្រដៀងៗគ្នាថា ជារៀងរាល់ថ្ងៃនេះគឺពួកគាត់មាន ការភ័យព្រួយបារម្ភខ្លាំងណាស់ដោយឃើញ ឡានដឹកដីនិងឡានធុនធំតកន្តុយវែងៗ បានបើកបោះពួយយ៉ាងលឿនដូចហោះនៅតាម ដងផ្លូវកៅស៊ូលេខ១១០នេះ ហើយឡានទាំងអស់នោះដោយម្ចាស់ឡាន ឬតៃកុងឡាននិមួយៗនោះបើកចុចសុីប្លេរ លាន់ឮខ្លាំងៗដូចរន្ទះបាញ់អីចឹងហើយ ឡានទាំងនោះទៀតសោធបានដកសំបុក បំពង់សុីមាំុងចេញដោយឮសំឡេងខ្លាំងៗពិបាកទ្រាំបំផុត។ដូចនេះសូមបងៗសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ ជួយពិនិត្យមើលបញ្ហា ទាំងអស់ខាងលើនេះផង។ ប៉ុន្តែលោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថាលោក និងប្រើប្រាស់កម្លាំងចុះពិនិត្យ បញ្ហាខាងលើនេះផងដែរ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង