ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកនុត ពុធដារ៉ា នាំយកអំណោយទៅ ចែកជូនប្រជាពលរដ្ឋក្រីក្រ កម្មករ-កម្មការិនី និងប្រជាការពារ ចំនួន ៥២៥គ្រួសារ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ

80

កណ្ដាល៖លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ រួមជាមួយ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារ រាជរដ្ឋាភិបាលកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ចុះជួយភូមិទាំង០៤ នៃសង្កាត់កោះអន្លង់ចិន បាននាំយកអំណោយ ទៅចែកជូនដល់ ប្រជាពលរដ្ឋក្រីក្រ កម្មករ-កម្មការិនី និងប្រជាការពារ នៅទូទាំងសង្កាត់ សរុបចំនួន ៥២៥គ្រួសារ ដើម្បីរួមចំណែកជួយសម្រាលការលំបាល នៅក្នុងពេលនៃការ បិទខ្ទប់ដោយសារ ការរីករាលដាលនៃជម្ងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង