ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលសង្ស័យ កើតជម្ងឺកូវីដ-១៩ ត្រូវបានរដ្ឋបាលរាជធានី បញ្ជូនទៅមន្ទីរពេទ្យហ្លួងម៉ែ រួចរាល់ហើយ ក្រោយពីកូនបង្ហោះព័ត៌មាន តាមបណ្តាញសង្គម

66

 

ភ្នំពេញ ៖ បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលកូនរបស់គាត់ បានបង្ហោះព័ត៌មានតាមបណ្តាញសង្គម
សង្ស័យថា កើតជម្ងឺកូវីដ-១៩ ពេលនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ រួចរាល់ហើយ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសស្លាប់មួយចំហៀងខ្លួនម្នាក់ ដែលកូនរបស់គាត់ បានបង្ហោះព័ត៌មាន តាមបណ្តាញសង្គមសង្ស័យថា កើតជម្ងឺកូវីដ-១៩ ពេលនេះ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយ។ រីឯកូនគាត់ត្រូវបានបញ្ជូនចេញ ពីមណ្ឌលព្យាបាលជម្ពូវ័នទៅកាន់មន្ទីរពេទ្យហ្លួងម៉ែរួចរាល់ហើយដែរ កាលពីរសៀលថ្ងៃទី០៦ ខែឧសភា ២០២១ម្សិលមិញនេះ។

បើយោងលើការបង្ហោះព័ត៌មាន តាមបណ្តាញសង្គមរបស់កូនប្រុស បុរសម្នាក់នេះ មានន័យដើមថា៖ សូមគោរព ពូចៅសង្កាត់ស្ទឹងមានជយ័២ និងបងចៅសង្កាត់រងទី១ ប៉ារបស់ខ្ញុំបាទ សង្ស័យកើតជម្ងឺកូវីដ-១៩ ដោយគាត់ បានប៉ះពាល់ជាមួយនិងកូន ដែលមានផ្ទុកជម្ងឺកូវីដ-១៩ ហើយគាត់មានជម្ងឺស្លាប់១ចំហៀងខ្លួន
ដោយមិនទាន់បាន ទៅយកសំណាក ព្រោះកូនៗត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល ឥឡូវគាត់មិនមាន
នរណា យកគាត់ទៅយកសំណាកទេ ដោយគាត់មានជម្ងឺប្រចាំកាយ ។ អញ្ចឹងខ្ញុំបាទសូមសំណូមពរលោកពូចៅសង្កាត់ និងបងចៅសង្កាត់រង មេត្តាជួយអោយលោកគ្រូពេទ្យ ចុះយកសំណាក ដល់ផ្ទះផង ហើយបើសិនគាត់មានវិជ្ជមាន សូមឲ្យលោកគ្រូពេទ្យ មេត្តា យកគាត់ទៅព្យាបាលនៅជម្ពូវ័ន្តផង ព្រោះកូនៗគាត់ព្យាបាលនៅទីនោះ សូមលោកពូចៅសង្កាត់ស្ទឹងមានជ័យ២ និងបងចៅសង្កាត់រងមេត្តាទទួលនូវការគោរពអំពីខ្ញុំ។ គាត់ស្នាក់នៅភូមិដំណាស់ធំ សង្កាត់ស្ទឹងមានជ័យ២ លេខទូរស័ព្ទ:0969800029/081635091 ៕

អត្ថបទដែលជាប់ទាក់ទង