ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះលក់ធុងបាស និងលក់ទូរសព្ទ ស្ទើរទាំងស្រុង

103

 

ភ្នំពេញ ÷ អគ្គិភ័យបានឆាបឆេះផ្ទះលក់ទូរសព្ទ និងលក់ធុងបាស់អស់ស្ទើរទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី នៅម៉ោង ៦និង០០ នាទីព្រឹកថ្ងៃទី៨ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ចំណុចជិតផ្សារទួលពង្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ ពួកគាត់បានក្រោកពីដេក រួចនាំគ្នារើអីវ៉ាន់ចេញមកក្រៅ ដើម្បីលក់ដូរ ខណៈពេលកើតហេតុខាងលើ ស្រាប់តែគាត់ឃើញផ្ទុះស្សេចេញពីផ្ទះរងគ្រោះខាងលើ បែកផ្កាភ្លើងរួចគាត់បានស្រែកហៅម្ចាស់ផ្ទះ ឲ្យចេញមកក៏ពួកគាត់នាំគ្នាយកទុយោទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ទប់ស្កាត់បណ្តោះអាសន្ន រួចក៏បានទាក់ទងទៅសមត្ថកិច្ចដើម្បីឲ្យទំនាក់ទំនងទៅសុំរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកជួយបាញ់ពន្លត់ភ្លាមៗ។

ក្រោយពេលបាញ់ពន្លត់ ក្នុងគ្រោះអគ្គិភ័យនេះ ឃើញថារថយន្តពន្លត់អគ្គិភ័យ នៃស្នងការរាជធានីភ្នំពេញ ចុះមកបាញ់ពន្លត់៣គ្រឿង ឲ្យរលត់ទៅវិញ។មិនមាននាក់ស្លាប់ និងមិនមាននាក់របួស
រងការខូចខាតតែសម្ភារ នៅក្នុងផ្ទះ ដូចជាធុងបាស់ ទូរសព្ទ និងសម្ភារផ្សេងៗទៀតអស់ស្ទើរទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង