ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារីវ័យក្មេង ជិះម៉ូតូទាក់ដៃចង្កូត ដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់

60

 

ភ្នំពេញ ៖ នារីវ័យក្មេង ជិះម៉ូតូទាក់ដៃចង្កូតដួលចូលក្រោមកង់រថយន្ត កិនបែកក្បាលស្លាប់ នៅវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចគល់ស្ពានជ្រោយចង្វារត្រេីយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងកេីតហេតុ បានប្រាប់អោយដឹងថា មុនកេីតហេតុុគេឃេីញនារីវ័យក្មេង ជិះម៉ូតូស្កុបពីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HD-4083 ជិះម្នាក់ឯងចុះពីស្ពានជ្រោយចង្វារ ទទ្ទឹមគ្នាជាមួយរថយន្តឡិចសុីស៥៧០ ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2Z-7666 ធ្វេីដំណេីរពីរនាក់ប្ដីប្រពន្ធ ពេលមកដល់ត្រង់ចំណុចកេីតហេតុ ស្របផ្លូវរួមតូចផង ក៏ទាក់ដៃហ្វ្រាំងម៉ូតូជាមួយស្តុបរថយន្តមុខខាងស្ដាំ បណ្ដាលឲ្យដួលចូលក្រោមកង់រថយន្តកិនបែកក្បាលស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ចំណែកអ្នកបេីករថយន្ត ដោយឃេីញថាខ្លួនបានកិននារីវ័យក្មេងស្លាប់ភ្លាម បានឈប់រថយន្តរួចដេីរទៅសំដៅ សមត្ថកិច្ចប្រចាំការគោលដៅ២៤ម៉ោងចរាចរណ៍ក្រុង ដេីម្បីរាយការណ៍ប្រាប់រឿងករណីខាងលេី។

សពដែលបានស្លាប់មានឈ្មោះ រ័ត្ន ចាន់ណារុណ ស្នាក់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញខណ្ឌ សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោគ នៃស្នងការនគរបាល រាជធានីភ្នំពេញ មកវាស់វែងយកម៉ូតូនិងរថយន្ត និងអ្នកបេីករថយន្តបង្ក ទៅក្សាទុក រង់ចាំដោះស្រាយគ្នា ពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពសមត្ថកិច្ចបានធ្វេីកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តក្ដីចាស់ ៕

អត្ថបទដែលជាប់ទាក់ទង