ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី ៨ ឧសភា រកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៣៨នាក់ និងមានជាសះស្បេីយ ៤៥៦នាក់

55

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា រហូតដល់ ថ្ងៃទី ៨ ឧសភា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៥៣៨នាក់ (ឆ្លងសហគមន៌ : ៥៣៧ នាំចូល: ១) និងមានជាសះស្បេីយ ៤៥៦នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ១៨៧១៧នាក់និងចំនួនជាសះស្បេីយសរុប កេីន ៧៣៤០នាក់ និង ស្លាប់ថ្មី ០នាក់ សរុប ស្លាប់ ១១៤នាក់ ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយនិងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយដែរ ៕

អត្ថបទដែលជាប់ទាក់ទង