ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ បន្តចុះពិនិត្យមើលតាម ហាងអាហារដ្ឋាននានា ក្នុងមូលដ្ឋានមិនអនុញ្ញាត រៀបចំតុកៅអីជួបជុំគ្នាពិសាអាហារ…!

39

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២១នេះដោយអនុវត្តតាមការណែនាំពី សំណាក់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅគឺលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ដោយបានបន្តដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដោយមានការគាំទ្រពី កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្តចុះល្បាត និងត្រួតពិនិត្យទីតាំង អាជីវកម្មភោជនីដ្ឋាន អាហារដ្ឋាន មិនអោយមានរៀបតុអង្គុយជួបជុំទេ បានតែវេចខ្ចប់តែប៉ុណ្ណោះ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីពង្រឹងការអនុវត្តតាម សេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្ការទប់ស្កាត់ការ រីករាលដាលនៃជម្ងឺកូវីដ-១៩។ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង