ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅ សង្កាត់ព្រែកឯង៥០គ្រួសារ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា

25

 

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី ០៨​ ខែ​ ឧសភា ឆ្នាំ ២០២១នេះ​ ក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ចំនួន៥០គ្រួសារ រស់នៅភូមិចំនួន៩ ក្នុងសង្កាត់ព្រែកឯង ។
នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលេីកឡេីងថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់ កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការ នយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេស សូមគោរពអនុវត្តតាម វិធានការនានារបស់ រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យ បានខ្ជាប់ខ្ជួននូវវិធានការ ការពារខ្លួនពីជំងឺកូវីដ១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ។
អំណោយមនុស្សធម៌ ដែលផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ ឃីត១ញ្ចប់មាន មី​ ទឹកត្រី​ ទឹកសុីអុីវ​ ត្រីខ ទឹកក្រូច​ ម៉ាស់​ និងអាល់កុល​ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង