ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ លិខិតផ្ញើជូនលោកកុង្សីយ៍អប់រំ

105

ភ្នំពេញ៖ក្នុងថានៈជាប្រមុខដឹកនាំប្រទេសខ្ញុំ សុំស្នើទៅលោកកុ្សីយ៍ក្រសួងអប់រំ មេត្តាជួយកែសម្រួលកម្មវិធីសិក្សា ដើម្បីឲ្យបាននសមស្របជាមួយ នឹងស្ថានភាពនៃការអភិវឌ្ឍន៍របស់ប្រទេសយើង ។
ដោយសង្កេតឃើញថាសព្វថ្ងៃស្ថានភាព ផ្លូវថ្នល់ក្នុងស្រុកយើងកាន់តែពង្រីកធំ និងមានស្ថានភាពកាន់តែងាយស្រួល ក្នុងការធ្វើដំណើរ ជាមួយគ្នានេះ សមត្ថភាពបើកបររបស់យុវវ័យយើងកាន់តែខ្ពស់ ខ្លះនៅវ័យក្មេងៗ តែអាចបញ្ជើងដើម្បីកាច់ចង្កូត រថយន្ដសណ្ដោងធំៗបាន ។ ខ្លះមានសមត្ថភាពបង្ហោះម៉ូតូ កាន់តែឡូយ ខ្លះក្លាហានក្នុងការបញ្ជា រថយន្ដទៅសាកជាមួយ បង្គោលភ្លើង ឬ ដើមឈើជាដើម ។
យោងតាមលិខិតរបស់ស្ថានយមរាជ ដែលបញ្ជាក់ថាអ្នកស្លាប់ដោយ គ្រោះថ្នាក់ចរាចរភាគច្រើនស្លាប់ដោយខ្វះជំនាញ គឺពួកគេស្លាប់ក្នុងភាពរញ៉េរញ៉ៃដែល ស្ថានយមរាជ មិនអាចបណ្ដុះបណ្ដាលពួកគេ ឲ្យទៅជាគ្រូបង្គោលនៅ ក្នុស្ថាងនរបស់ខ្លួនបាន ។ខ្លះស្លាប់ហើយនៅឡេឡឺ ខ្លះស្លាប់ហើយ ក្លាយជាជនពិការ ខ្លះគ្មានក្បាល ខ្លះគ្មានខួរជាដើម ។
ហេតុនេះក្នុងថានៈ ជាប្រមុខរដ្ឋមួយរូបខ្ញុំសំណូមពរដាច់ ណាត់ដល់ក្រសួងគ្រូមេត្តា ដាក់បញ្ចូលកម្មវិធីបង្ហោះម៉ូតូ ការបញ្ជាចង្កូតឡានដោយប្រើជើងទៅក្នុង កម្មវិធីសិក្សាដើម្បីឲ្យការស្លាប់ របស់ពួកគេវាមានតម្លៃ នៅឯស្ថាននរកពិសេស គេអាចកសាងជីវិតដោយសារជំនាញរបស់គេ នៅឯស្ថាននរកបាន ។
បន្តាប់សរសេរចប់ជំនួយការ របស់ខ្ញុំប្រាប់ឲ្យខ្ញុំស៊ីញ៉េហើយគេ កំពុងត្រៀមខ្លួនដើម្បីចុះលេខ និង វាយត្រា ទៅហើយនោះស្រាប់តែ មានដៃមួយមកកេះថាយប់ជ្រៅហើយ ដល់ពេលដែលខ្ញុំត្រូវ បិទហាងហើយៗគ្នីគ្នារបស់បង ក៏គេទៅអស់ដែរហើយ គេប្រាប់ថាមួយតុនេះគេទុក ឲ្យបងឯងអ្នកចេញ ។
ពុទ្ធោ ! តាមពិតខ្ញុំស្រវឹងនៅកន្លែងផឹកស៊ី ហើយថែមទាំងយល់សប្ដិផ្ដេសផ្ដាស់ទៅទៀត ? នេះបានចំជាហៅថា យល់សប្ដិរកតែអាកន្លែង ជាប់គុកទៅទៀត ចំជាយ៉ាប់មែន ៕

អត្ថបទដែលជាប់ទាក់ទង