ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មហិច្ឆតារសត្វគីង្គក់

162

ភ្នំពេញ៖គីង្គក់គឺជាសត្វដែលមានស្បែកគ្រឺមៗ ហើយនៅក្នុងរឿងនិទានបូរាណខ្មែរ ពេលខ្លះញេចាត់ទុកវាជាសភាវៈអាក្រក់ តែពេលខ្លះក៏គេចាត់ទុកវាជាសភាវៈល្អដែរ ។
នៅក្នុងរឿងនិទានមួយសត្វគីង្គក់ ដែលរស់នៅក្បែរពាងទឹក ក្នុងវត្តមួយនោះតែងតែនឹកស្រមៃថាមួយជីវិតនេះ ប្រសិនបើបានកើតជាព្រះសង្ឃ មិនដឹងជាមានសេចក្ដីសុខយ៉ាងណាទេ ព្រោះរឿងរាល់ថ្ងៃដូចជាមិនលំបាក ចេញទៅរកស៊ីអ្វីឡើយ គឺឲ្យតែម៉ោង៨ព្រឹកតែងខ្លួនហើយ
និមន្ដទៅបិណ្ឌបាត្រ នឹងត្រូវអ្នកស្រុកប្រគេនចង្ហាន់ឆ្ងាញ់ៗ ឲ្យរឿងរាល់ថ្ងៃគឺមិនព្រួយ ពីរឿងដាច់ពោះដូចអាត្មាអញ ដែលមួយថ្ងៃៗសំកុកចាំចាប់
សត្វល្អិតមកស៊ីជាអាហារ តាមសម្មាជីវោតែប៉ុណ្ណោះ ។ កើតជាព្រះសង្ឃពិតជា មានសេចក្ដីសុខមែន ។
ព្រះសង្ឃត្រឡប់មកពីនិមន្ដបិណ្ឌបាត្រ ក៏ចាប់ផ្ដើមឆាន់ហើយបន្ទាប់ពីឆាន់ឆ្អែតរួចរាល់ ព្រះសង្ឃក៏យកចង្ហាន់ដែលនៅសេសសល់ ទៅបាចឲ្យមាន់ដែលនៅក្នុងវត្ត ។គីង្គក់ជឃើញដូចច្នោះក៏ចង់កើត ជាសត្វមាន់វិញម្ដងព្រម ទាំងនឹកក្នុងចិត្តថា អញស្មានតែព្រះសង្ឃគ្រាន់បើ
ចាញ់សត្វមាន់ដែលរស់នៅស៊ីស្រាប់ៗ មិនលំបាក់ទៅរកអាហារ ដូចព្រះសង្ឃឡើយ ។អ្ហ៊ីកើតជាមាន់ពិតជាងស្ចារ្យណាស់ហ្ន ?
មាន់ដែលកំពុងចឹកអាហារចំណី ស៊ីយ៉ាងមានសេចក្ដីសុខនោះ ស្រាប់តែមានឆ្កែមួយក្បាលលេចមុខ មកព្រមទាំងដេញមាន់ដណ្ដើមចំណី ។គីង្គក់ឃើញបែបនេះ ក៏គិតថាកើតជាឆ្កែទើបគ្រាន់បើព្រោះ មានើស៊ីមិនទាន់ឆ្អែតផង ត្រូវឆ្កែមកដណ្ដើមអាហារស៊ីយ៉ាងចម្លើយ ។
កំពុងតែស្លុងចិត្តចង់កើតជាឆ្កែនោះ ស្រាប់តែមានក្មេងវត្តលេចមុខ មកដេញវ៉ៃឆ្កែដោយកំហឹង ដោយសារតែឆ្កែនោះមកដណ្ដើមចំណីមាន់ ។ គីង្គក់លាន់មាត់ថា ទាំងឆ្កែទាំងមាន់សុទ្ធតែ ចាញ់ក្មេងវត្តនេះទេ ! ។
ក្មេងវត្តដែលវ៉ៃឆ្កែនោះ មានដំបៅនៅជើងស្រាប់តែមាន រុយក្បាលខៀវមិនដឹងហើរមកពីណា មកខាដំបៅក្មេងនោះ ធ្វើឲ្យក្មេងនោះឈឺព្រមទាំងស្រែកយំ ។រុយក្បាលខៀវនោះ បន្ទាប់ពីខាំស៊ីដំបៅក្មេងនោះ ហើយក៏ហើយរយ៉ាងព្រហើន មកទំលើច្រមុះគីង្គក់ ៗ ក៏ហារមាត់ខាំ ត្របាក់រុយនោះទៅ ។
ចុងក្រោយគីង្គក់គិតថា គ្មានអ្វីប្រសើរជាងកំណើតខ្លួនឯងទេ អាត្មាអញស៊ូទ្រាំរស់នៅជាសត្វគីង្គក់នេះ ហើយព្រោះលើលោកនេះ
គ្មានអ្វីដែលអស្ចារ្យនោះទេ ព្រោះយើងមើលឃើញជីវិតគេ អស្ចារ្យតែគេក៏អាចមើលមក ឃើញយើងថាអស្ចារ្យដែរ ហេស ! ហេ !ជីវិតគឺបែបនេះ នេះសូមកុំខ្វល់ពីគេ ហើយតូចចិត្តខ្លួនឯងធ្វើអ្វី ៕

អត្ថបទដែលជាប់ទាក់ទង