ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ៣៤នាក់នៅ សង្កាត់ទន្លេបាសាក់ បានទទួលអំណោយ កាកបាទក្រហមកម្ពុជា

48

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៤ខែ​ ឧសភា ឆ្នាំ ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដែលដឹកនាំដោយ​ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និង លោកព្រុំ សំខាន់ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមនដោយ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ទៅចែកជូន ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ,ជនចាស់ជរា និង ជនពិការចំនួន៣៤នាក់ ដែលរស់នៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ក្នុងអំឡុងពេលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ។
នាឱកាសនោះ​ លោកអភិបាលខណ្ឌចំការមនថេង សុថុល និង លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក​ ។ លោកបានលេីកឡេីងថា៖​ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​ ជាក់ស្តែងដូចជាពេលនេះ​ គឺការជួយរបស់ កាកបាទក្រហមកម្ពុជា​ ដោយមិនប្រកាន់ពីនិន្នាការ នយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត​ ជាពិសេសសូមគោរព អនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល​ ក្រសួងសុខាភិបាល​ រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្ត ឲ្យបានខ្ជាប់ខ្ជួននូវវិធាន ការការពារខ្លួនពីជំងឺកូវីដ១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩​ ទាំងអស់គ្នា​ ៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង