ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោរឆក់កាបូប២នាក់ ត្រូវនគរបាល ចាប់ឃាត់ខ្លួន

287

 

ភ្នំពេញ ៖  ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ ខ្លួនជនសង្ស័យ ០២នាក់ ករណី លួចមានស្ថានទម្ងន់ទោស (ឆក់យកថង់យួរមានកាបូបលុយ និងទូរសព្ទ័ដៃ) នៅចំណុច មុខវត្តក្រាំងធ្នង់ ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១ ម៉ោង ១១ និង៣០នាទី។

ជនសង្ស័យ០២នាក់រួមមាន ៖១-ឈ្មោះ ស៊ីម ភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុ ញៀន) , ២-ឈ្មោះ អឿន ភ័ក្ត្រា(ត្រា) ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ ពាក់ផ្លាកលេខស្វាយរៀង 1K-6697 ធ្វើសកម្មភាពឆក់យកថង់យួរមានកាបូប និងលុយ ពីជនរងគ្រោះ ឈ្មោះ សៀក សរ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអណ្តូង១ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

សម្ភារៈបាត់បង់ គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខស្វាយរៀង 1K-6697 របស់ជនសង្ស័យ , ថង់យួរ០១ , កាបូប០១ , លុយដុល្លា ៣៨០ ដុល្លារ , លុយខ្មែរ១៥០.០០០រៀល , ទូរស័ព្ទដៃ០១គ្រឿងម៉ាក រៀលមី ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង