ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ បានផ្ញើសារលិខិត អបអរសាទរ ជូនឯកឧត្តម ស៊ី ជីនពីង ដែលយានអាវកាស “ស៊ូរ៉ុង” ចុះចតដោយជោគជ័យលើភពព្រះអង្គារ

72

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពជា បានផ្ញើសារលិខិតអបអរសាទរ ជូនឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល យានអាវកាស “ស៊ូរ៉ុង” បានចុះចតដោយ ជោគជ័យលើភពព្រះអង្គារ ក្នុងបេសកកម្ម “ធានវិន-១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែង នូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែលយានអាវកាស «ស៊ូរ៉ុង» បានចុះចត ដោយជោគជ័យលើភពព្រះអង្គារ ក្នុងបេសកកម្ម “ធានវិន-១” កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។ នេះគឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែលឆ្លុះបញ្ចាំង ពីការរីកចម្រើនជាបន្តបន្ទាប់ក្នុងកម្មវិធីអាវកាស និងការរុករក ក្នុងលំហអាកាសរបស់ចិន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែក ដ៏ធំធេងដល់ការ ស្រាវជ្រាវវិទ្យាសាស្ត្រ នៃបេសកកម្មក្នុង លំហអាកាសរបស់ចិន ដែលនឹងផ្តល់ប្រយោជន៍ ដល់ការអភិវឌ្ឍ និងការរុករកវិទ្យាសាស្ត្ររបស់ មនុស្សជាតិទាំងមូល។
សូម ឯកឧត្តម ទទួលនូវការរាប់អាន ដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនពរ ឯកឧត្តម មានសុខភាពល្អ សុភមង្គល និង បន្តទទួលបានជោគជ័យ ក្នុងការដឹកនាំប្រទេស អោយបាន កាន់តែរុងរឿងថែមទៀត”៕

អត្ថបទដែលជាប់ទាក់ទង