ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងចម្រុះនៃ ស្នងការរាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សជាច្រើននាក់ នៅក្នុងអាគារខុនដូមួយ សង្ស័យករណីគ្រឿងញៀន

80

ភ្នំពេញ ÷ កម្លាំងចម្រុះនៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងនគរបាល​អន្តោប្រវេសន៍ និងកម្លាំងអន្តរាគមន៍ពិសេស SDU បានឆ្មក់ឡោមព័ទ្ធទីតាំងអាគារខុនដូមួយកន្លែង ដែលនៅក្នុងនោះសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននិងឃាត់ខ្លួនបានមនុស្សប្រុសស្រីជាច្រើននាក់ផងដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង ០០និង៣០ នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៩៥ កែងនិងផ្លូវ២៨៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នពេញ។

ដោយយោងតាមការបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យខាងកម្លាំងចម្រុះនៃស្នងការរាជធានីភ្នំពេញសហការជាមួយកម្លាំងនគបាលអន្តោប្រវេសន៍និងខាងកម្លាំងនគរបាលពិសេសSDUចុះទៅឡោមព័ទ្ធទីតាំងខុនដូដែលមានការពពាក់ពពូននិងប្រមូលម្តុំសង្ស័យថានៅក្នុងនោះមានផ្ទុកនៅគ្រឿងញៀន។

ក្រោយពីការឃាត់ខ្លួនមនុស្សប្រុសស្រីបានជាច្រើននាក់រួចក៏បានឲ្យឡើងលើរថយន្តក្រុងយកទៅស្នងការរាជធានីភ្នពេញដើម្បីសាកសួរបន្តនិងចាត់ការទៅតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង