ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះ​កំប៉ុង​ហ្គា​ស​ បណ្តាល​ឲ្យ​ឆាបឆេះ​ផ្ទះ​ ពលរដ្ឋ​១​ខ្នង ​នៅ​សង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌមានជ័យ​

125

 

​ភ្នំពេញ​ ៖​ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ បាន​រង​ការ​ឆាបឆេះ​បំផ្លាញ​ទាំងស្រុង​ រួម​ទាំង​សម្ភារ​ផង​ដែរ​ ដោយសារ​ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ ថ្ងៃ​ទី​១៩​ ខែ​ឩ​សភា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ផ្លូវ​៦៥BT​ក្រុម​៤០​ ភូមិ​៥​ សង្កាត់​បឹង​ទំពុន​ទី​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ប៊ុត​ សុភាព​ ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ។​ ផ្ទះ​ខាងលើ​ធ្វើ​អំពី​ឈើ​ប្រក់​សី​ង្ក​សី​ទំហំ​៦​ម៉ែត្រ​គុណ​៩​ម៉ែត្រ​ ។​

​ក្នុង​ហេតុការណ៍​នេះ​ផង​ដែរ​ ពុំ​បណ្ដាល​អោយ​ឆេះ ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ​ តែ​របួសស្រាល​ មនុស្ស​១​នាក់​ ឈ្មោះ​ ផ​ន​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ជាងឈើ​ ។​ សមត្ថកិច្ច​បាន​ចូលរួម​អន្តរាគមន៍​ ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ ​អគ្គិភ័យ​ចំនួន​០៧​ គ្រឿង​ និង​រថយន្ត​ជំនួយ​របស់​ក្រសួងមហាផ្ទៃ​០២​គ្រឿង​ ទើប​អាច​ពន្លត់ភ្លើង​ បាន​ទាំងស្រុង​នៅ​ម៉ោង​១៣​និង​១០​នាទី​ថ្ងៃ​ដដែល​ ៕

អត្ថបទដែលជាប់ទាក់ទង