ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទណ្ឌិត​ពន្ធនាគារខេត្តបន្ទាយមានជ័យ ចំនួន​២៧​នាក់​ ទទួល​បានការ​លើកលែងទោស​ ពី​៣​ខែ​ និង​៦​ខែ​

384

 

​បន្ទាយ​មាន​ជ័យ​ ៖​ លោក​ គឹ​ង​ វណ្ណ​ៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ លោក​ តេ​ង​ សា​ម៉ៃ​ ព្រះរាជអាជ្ញា​រង​ខេត្តបន្ទាយមានជ័យ​ និង​លោក​ អ៊ុ​ង​ ស៊ី​ផា​ន​ ឧត្តម​អត្ថា​នុ​រក្ស​ថ្នាក់​លេខ​២​ និង​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទ​យ​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ បានប្រកាស​លើកលែងទោស​ដល់​ទណ្ឌិត​ជា​ជនជាតិ​ខ្មែរ​ចំនួន​២៧​នាក់​ ពី​៣​ខែ​ និង​៦​ខែ​ ។​

​លោក​ អ៊ុ​ង​ ស៊ី​ផា​ន​ ​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទ​យ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា​ ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ សរុប​មាន​ចំនួន​សរុប​១.៥៧៧​នាក់​ ក្នុង​នោះ​ស្រី​មាន​ចំនួន​៩៩​នាក់​ ជន​ត្រូវ​ចោទ​មាន​ចំនួន​ ២៤៩​នាក់​(​ស្រី​១១​នាក់​)​ ជនជាប់ចោទ​មាន​ចំនួន​២៤៩​នាក់ ​(​ស្រី​មាន​ចំនួន​១៧​នាក់​)​ ពិរុទ្ធជន​មាន​ចំនួន​៧៧៣​នាក់​ (​ស្រី​មាន​ចំនួន​៤៦​នាក់​)​ ទណ្ឌិត​មាន​ចំនួន​៣២៦​នាក់​ (​ស្រី​មាន​ចំនួន​២៥​នាក់​)​ អនីតិជន​មាន​ចំនួន​១២៥​នាក់ ​(​ស្រី​៦​នាក់​)​ ចាប់​ចូល​ថ្មី​មេខ្យល់​ មាន​ចំនួន​៧៤​នាក់ ​(​ស្រី​៧​នាក់​)​ ។​

​លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ បាន​អនុវត្ត​នៅ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ដូច​ជា​ ការ​អប់រំ​កែប្រែ​ស្ដារ​នីតិសម្បទា​ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ នៅ​ក្នុង​ពន្ធនាគារ​ការងារ​កសិកម្ម​ សិប្បកម្ម​ ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់​ ។​ ក្រៅពី​នេះ​អង្គភាព​មាន​ប៉ុស្តិ៍​សុខភាព​មួយ​ខ្នង ​ដែល​គ្រប់គ្រង​ដោយ​អង្គភាព​ផ្ទាល់​ និង​មាន​ផ្នែក​សុខាភិបាល​ជា​អ្នក​ទទួលខុសត្រូវ​។​

លោក​ គឹ​ង​ វណ្ណ​ៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​ផ្តាំផ្ញើដល់​អ្នក​ជាប់​ឃុំ​ទាំងអស់​ បន្ទាប់​ពី​ចេញពី​ពន្ធនាគារ​ទៅ​វិញ​ ត្រូវ​ចេះ​កែខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​ ដែល​សង្គម​ទទួលស្គាល់​ និង​ធ្វើ​ជា​ពលរដ្ឋ​ល្អ ​ទើប​អាច​រស់នៅ​ក្នុង​សហគមន៍​បាន​ស្រួល៕​

អត្ថបទដែលជាប់ទាក់ទង