ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានរដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋជួបការខ្វះខាតស្បៀងអាហារ ចំនួន ៥៦៤ គ្រួសារ នៅតាមសង្កាត់ទាំង៧

115

 

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១បានពាំនាំស្បៀងអាហារជា អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋ កំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិតក្នុងតំបន់ត្រូវ បានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៅទូទាំងមូលដ្ឋានខណ្ឌ សរុបចំនួន ៥៦៤ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖ ក្នុងឱកាសនេះ អាជ្ញាធរអំណោយដ៏ថ្លៃថ្លា បំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ៥៦៤ គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង