ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល ចុះពិនិត្យជួសជុល ផ្លូវសំបុក្រមាន់និងស្តាប្រឡាយ ក្នុងមូលដ្ឋានរបស់ខ្លូន ក្រោយពីមានគេចាក់លុបកន្លងមក

126

ភ្នំពេញ ៖ ដើម្បីធានាបាននូវការធ្វើដំណើរ របស់ប្រជាពលរដ្ឋទៅមក និងប្រកបកិច្ចការងារ ក្នុងមូលដ្ឋានដោយសុខសុវត្ថិភាព និងបង្កា ការជន់លិច ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ អាជ្ញាធរខណ្ឌកំបូលបាន ចាត់មន្រ្តីរបស់ខ្លួន ចុះពិនិត្យជួសជុលផ្លូវសំបុក្រមាន់ និងស្តារប្រឡាយ បើកមុខទឹកហូរសងខាងផ្លូវ ក្នុងមូលដ្ឋាន ដែលត្រូវបានគេចាក់លុប នាពេលកន្លងមក។

ដោយមានការយកចិត្តទុកដាក់ គិតគូរពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទើបលោកអភិបាលខណ្ឌកំបូល ចាត់តំណាងឱ្យចុះធ្វើការងារនេះ ដោយជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែឧសភានេះ អាជ្ញាធរខណ្ឌកំបូលដឹកនាំ ដោយលោក សេង គន្ធ អភិបាលរង តំណាងអភិបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញ ចុះស្តារប្រឡាយ សងខាងផ្លូវចូលសាលាខណ្ឌ ក្នុងភូមិកប់អំបិល សង្កាត់កំបូលដែលមាន ប្រវែងប្រមាណ ជាង២ពាន់ម៉ែត្រ ដើម្បីបើកមុខទឹកអោយហូរ បញ្ជៀសការជន់លិច ក្នុងរដូវវស្សានេះ ដែលប្រឡាយទាំងនោះ ត្រូវបានគេចាក់ដីលុប ក្នុងរដូវប្រាំងកន្លងមកនេះ ជាមួយគ្នានោះក៏បានចុះគូសវៀស កំណត់ទីតាំងផ្លូវសំបុក្រមាន់ ដែលរងការខូចខាត ដើម្បីធ្វើការជួសជុលឡើងវិញ អោយទាន់ពេលវេលា។
លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល បានមានប្រសាសន៍អោយដឹងថា បើទោះជាមមាញឹកនឹង ការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដូចជាអនុវត្តតាមផែនការ ក្នុងការដឹកជញ្ជូន អំណោយមនុស្សធម៌របស់ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តាមប្រសាសន៍របស់ អភិបាលរាជធានីភ្នំពេញ យ៉ាងណាក៏ដោយ ក៏លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដាក់ផែនការអោយ មន្រ្តីជំនាញរបស់ខ្លួន ចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយទឹកនានា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក សេង គន្ធ បានបញ្ជាក់ផងដែរថា មានកំណាត់ផ្លូវជាច្រើន រងការខូចខាតជាបន្តបន្ទាប់ ដោយសាររថយន្តដឹកដី និងរថយន្តដឹក លើសទំងន់កំណត់ យ៉ាងអាជ្ញាធរត្រូវធ្វើការ ជួសជុលដោយបាន ទាន់ពេលវេលា និងតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ ការធ្វើដំណើរ ប្រកបការងាររកទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង