រដ្ឋបាលរាជធានីប្រគល់ សម្ភារៈបរិក្ខារ ពេទ្យជាង១០មុខ ជូនមន្ទីរសុខាភិបាលរាជធានី ដើម្បីប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩
ភ្នំពេញ៖ គ្រឿងសម្ភារៈបរិក្ខារពេទ្យជាង១០មុខ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញប្រគល់ជូន មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើប្រាស់ ក្នុងគោលដៅប្រយុទ្ធប្រឆាំងមេរោគកូវីត-១៩ ខណៈ
ដែលជម្ងឺនេះបាននឹងកំពុងរីករាលដាល់ ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ឧសភាឆ្នាំ២០២០នេះ ក្រោមវត្តមានលោកនួន ផារ័ត្ន អភីបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោក
ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
មន្ត្រីជំនាញឱ្យដឹងថា៖ ចំពោះសម្ភារៈបរិក្ខារពេទ្យដែលប្រគល់ ជូនខាងលើនេះរួមមាន៖ ស្រោមដៃ (Gloves) ចំនួន១០០ ,មួក (100pcs) ,វ៉ែនតា Eyes Glass ,អាវអៀមផ្លាស់ស្ទិក Apron ចំនួន១២០ ,របាំងមុខ- Face shieldចំនួន៣៦០,ប្រដាប់វាស់សម្ពាធឈាម Blood Pressure ចំនួន២០, ប្រដាប់វាស់កម្ដៅ ចំនួន២០,ប្រដាប់វាស់កំរិតអ៊ុកស៊ីសែនក្នុង ឈាម Pulse Oxymeterចំនួន១០,
កំប៉ុងដាក់ប្រ៊ីច (Bleach solution spray bottle)ចំនួន១២០,Hand Sanitizing Portable Stand ចំនួន១២,ម៉ាសវះកាត់ {Sug\cil Mask)ចំនួន៤០០, អាល់កុល៧០%(5L) (Alcohor 70% ចំនូន១០។
គួរបញ្ជាក់ថា៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភានេះ បានប្រកាសរកឃើញករណីឆ្លងជំ ងឺកូវីដ-១៩ ចំនួន៤១៥នាក់ ជាសះស្បើយចំនួន ៧៤៥នាក់និង ស្លាប់ចំនួន ៥នាក់។ ក្នុងចំណោម អ្នក ឆ្លងថ្មីទាំងនេះមាន៤១១ករណីឆ្លងក្នុងសហគមន៍និងអ្នក ដំណើរបរទេសចំនួន៤នាក់៕