ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករ កម្មការិនីដែលមាន ជីវភាពខ្វះ ខាត៤៣០គ្រួសារ ទៀត នៅសង្កាត់២ ក្នុងខណ្ឌកំបូល មកទទួល អំណោយមនុស្ស ធម៏ របស់សម្ដេចតេជោ

585

ភ្នំពេញ ៖ កម្មករ កម្មការិនីដែលមានជីវភាពខ្វះខាត ចំនួន៤៣០គ្រួសារទៀត នៅភូមិតាសេក.សង្កាត់កំបូល និងនៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល បានមកទទួល អំណោយមនុស្ស ធម៏ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីចូលរួមរំលែកទុក្ខលំ បាក និងយកទៅដោះស្រាយជីវភាព បងប្អូនបានមួយគ្រាក្នុងឱកាសជំងឺកូវិដ.១៩ កំពុងរីករាលដាលនៅក្នុងសហគមន៏ ។
ពិធីចែកអំណោយនេះ បានប្រព្រឹត្ដ ទៅកាលពីរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី លោក សេង គន្ធ អភិបាលរងខណ្ឌកំបូល និងលោកស្រី  ទេព កញ្ចានា អភិបាលរង តំណាងលោកអភិបាលខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា ស្ថិតនៅស្នាក់ការភូមិតាសេក និងស្នាក់ការភូមិត្រពាំងឈូក  ។
លោក សេង គន្ធ  អភិបាលរងខណ្ឌកំបូល និងជាប្រធានក្រុមយុវជនខណ្ឌ (ស.ស. យ.ក ) បានជួប សំណេះ សំណាលសួរសុខ ទុក្ខ បាននាំយកអំណោយ មនុស្សធម៌របស់ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនីដែលមាន ជីវភាពខ្វះខាតថ្ងៃនេះចំនួន៤៣០ គ្រួសារ បន្ថែមទៀត ។
លោកបានបន្ដថា៖ សរុបរយៈពេល២សប្ដាហ៏ អាជ្ញាធរខណ្ឌកំបូល បានផ្ដល់អំណោយ មនុស្សធម៏របស់សម្ដេចតេជោ ជូន ពលរដ្ឋ កម្មករ កម្មការិនី ដែលមានជីវភាពខ្វះខាតបាន ជាង២០០០០គ្រួសារស្ថិត នៅសង្កាត់៥ គឺសង្កាត់ ឪឡោក២៩៣៦គ្រួសារ, សង្កាត់កន្ទោកចំនួន៦៤០០គ្រួសារ ,កំបូលចំនួន ៤៣០០គ្រួ សារ, សង្កាត់ស្នោ៣៦២៥គ្រួសារ និងសង្កាត់បឹងធំ ២៤០០គ្រួសារ តែដោយឡែក បងប្អូនមកទទួលជានិមិត្ដរូបនៅរសៀលថ្ងៃនេះចំនួន៤៣០ គ្រួសារ ។
ឱកាសនោះ លោក សេង គន្ធ អភិបាល រងខណ្ឌកំបូល បានបញ្ជាក់ថា៖ អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ នាំយកអំណោយមនុស្ស
ធម៏ របស់សម្ដេចទាំងទ្វេ យកមកចែកជូន បងប្អូន កម្មករ កម្មការិនី និងបងប្អូនប្រជា ពលរដ្ឋ នៅថ្ងៃនេះ មានការយឺតយ៉ាវបន្ដិចមែន តែបងប្អូនក៏សូមមាន ការអធ្យាស្រ័យ ផង ។
លោកក៏បាន ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចតាមរយៈ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម រាជធានីភ្នំពេញ ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះ សុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬ និន្នាការនយោបាយណាមួយឡើយ ។
លោកបន្តថា៖ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែល បាននាំយកមក ចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលនូវការ ទុក្ខលំបាករបស់បងប្អូន បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវ ការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទ ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា កាកបាទក្រ ហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោលនិង ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពុជា ។
លោក សេង គន្ធ  ក៏បានអំពាវនាវសូមឱ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួន ពីជំងឺកូវិដ.១៩(COVID-19) ដោយមេត្តាកុំមានការ ប្រមូលផ្ដុំជួបជុំជាក្រុម និង ត្រូវអនុវត្តន៍តាម បទបញ្ជារបស់រាជ រដ្ឋាភិបាលកម្ពុជា និង វិធាននានារបស់ក្រសួងសុខភិបាល ។
ហើយចាប់តាំង ពីព្រឹត្តិការណ៍២០កុម្ភៈ បានផ្ទុះឡើង យើងទាំងអស់គ្នា មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាព នៃការរីរាលដាល ជាបន្តបន្ទាប់នៅក្នុងសហគមន៍។  ជំងឺនេះកាចសាហាវណាស់ ហេតុនេះ សូមបងប្អូនស៊ូទ្រាំលំបាក និង អត់ធ្មត់អនុត្តន៍វិធានការ សុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់ សង្គមជាតិ យើង ប្រសិនបើបងប្អូនមិនមាន ការចាំបាច់ទេ សូកុំចេញពីផ្ទះ បើចេញពីផ្ទះត្រូវ ពាក់ម៉ាស់ឲ្យជាប់ជាប្រចាំ ។
ក្នុងឱកាសនេះដែរ លោក សេង គន្ធ តំណាងឲ្យអភិបាលខណ្ឌកំបូល លោកឃឹម ស៊ុនសូដា និងតំណាង ឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏បាន នាំយក អំណោយមនុស្សធម៌ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត យកមកចែកជូនបងប្អូន នៅថ្ងៃនេះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ២៥គីឡូ ក្រាម, មី១កេស, ត្រីខ ១យួរ និងទឹកស៉ីអ៉ីវ១យួរ ក្នុងមួយគ្រួសារផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង