ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅកំពង់ចាម មានរោងចក្រ០៤ មានកម្មករប្រមាណ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជម្ងឺកូវីដ១៩ ដោយសារ រោងចក្រជាកន្លែងជួបជុំ

151

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគ ណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យការរៀបចំ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកជើងព្រៃ និងស្រុកបាធាយ និងស្ថានភាពនៃការផ្អាក សកម្មភាពផលិតកម្មរបស់រោងចក្រ នៅរោងចក្រ ជូ ហួយ ហ៊្វូតវែ និងរោងចក្រ ខា លីនតុន (ខាមបូឌា) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានសម្ដែងការព្រួយបារម្ភ និងបានជម្រុញឲ្យរដ្ឋបាលស្រុកពាក់ព័ន្ធ ត្រូវខិតខំពន្លឿនការរៀបចំ ពង្រីកមណ្ឌលចត្តាឡីស័កបន្ថែម ពីអ្វីដែលមាន ខណៈដែលខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ លើកម្មករ-កម្មការនីរោងចក្រ ចំនួន០៤ នៅស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម បានឆ្លងវីរុសកូវីដ-១៩។
ឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាក់ថា បច្ចុប្បន្ន មានរោងចក្រចំនួន ០៤ មានកម្មករ សរុបប្រមាណជា ២ម៉ឺននាក់ កំពុងតែប្រឈម នឹងការចម្លងជម្ងឺកូវីដ ១៩ នេះ ដោយសារ រោងចក្រជាកន្លែងជួបជុំ ហើយក៏ជាប្រភពឆ្លងជម្ងឺកូវីដ-១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
ជាក់ស្ដែង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ បន្ថែម ដែលធ្វើឲ្យតួលេខអ្នកជំងឺកូវីដ-១៩ ខេត្តកំពង់ចាមកើនឡើងដល់៣០៧នាក់។
ហើយមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានសហការជាមួយ អាជ្ញាធរមូលដ្ឋាន បន្តចុះស្រាវជ្រាវរក អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង