ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.ក ប្រគល់ស្បៀងអាហារច្រើនមុខ ដើម្បីជួយឧបត្ថម្ភពលរដ្ឋ រងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩

116

 

ភ្នំពេញ៖ ស្បៀងអាហារជាច្រើនមុខត្រូវបានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.ក យកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជួយឧបត្ថម្ភជីវភាពជូន ប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាននឹងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនូវឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ឧសភា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក កើត ឆែ អភីបាលរងរាជធានីភ្នំពេញ តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន ត្រូភីខេម ហ្រ៊្វូតអេន វេជីថេប៊ល ឯ.កនៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែងថា ៖ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ាហ៊ុន ឡាក់ដែលបានឧបត្ថម្ភ មី ចំនួន២០០កេស, ត្រីខចំនួន២០០កេស,ដុំស៊ុបមាន់ពីរប្រភេទចំនួន២៧៥កេស និងម្សៅស៊ុបមាន់ចំនួន២៥កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ជូនប្រជាពលរដ្ឋដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។
លោកអភិបាលរងរាជធានីបានបន្តថា ៖តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជូបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត់ពីមេរោគកូវីដ-១៩ (Covid-i9)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង