នគរបាលតាមចាប់កូនប្រុសញៀនថ្នាំ យកដែកទីប វាយទៅលេីឪពុកបង្កេីតរបស់ខ្លួន
ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នគរបាលកំពុងតាមចាប់កូនប្រុសញៀនថ្នាំ ដែលយកដែកទីបវាយទៅ លេីឪពុកបង្កេីតរបស់ខ្លួន ។ ប្រតិបត្តិការនេះធ្វើឡើងតាម ពាក្យបណ្តឹងរបស់ឪពុក ពេលនេះសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួន ជនបង្កដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
បន្ទាប់ពីបានឃេីញរូបភាពវីដេអូ ករណីហិង្សាបង្កឡេីង ដោយកូនប្រុសបង្កេីតយកដែកវាយទៅលេីឪពុកបស់ខ្លួនយ៉ាងសាហាឃោរឃៅ លេីបណ្តាញសង្គមហ្វេសបុកភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការស្រាវជ្រាវភ្លាម និងបានដឹងថាករណីនេះ កេីតឡេីងនៅវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ
ករណីនេះកេីតឡេីងដោយសារ នៅពេលដែលជនរងគ្រោះ ជាឪពុកកំពុងលក់ដូរនៅមុខផ្ទះ កូនប្រុសជាជនបង្កបានកាត់បំផ្លាញខ្សែភ្លេីង និងវាយកំទេចអំពូលភ្លេីងនៅក្នុងផ្ទះ ទេីបជនរងគ្រោះបានស្តីបន្ទោស ទៅលេីកូនរបស់ខ្លួន ដោយមានការខឹងនឹងឪពុករបស់ខ្លួន ដែលបានស្តីបន្ទោស ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ បានទៅយកបំពង់ទីប ដែកមកវាយលេីឪពុកបង្កេីតរបស់ខ្លួន បង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ ។
ឪពុកជនបង្កក៏បានដាក់ពាក្យបណ្តឹង រួចរាល់ហេីយ ពេលនេះសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្ក ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕