ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ នៅសង្កាត់ផ្សារដើមថ្កូវ ២៧គ្រួសារ បានទទួលអំណោយ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយ លោក ថេង សុថុល ប្រធានអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ទៅចែកជូនដល់ ប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ចំនួន ២៧គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ ។
នាឱកាសនោះ លោកប្រធានអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក ។
លោកបានលេីកឡេីងថា៖ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់ កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។ លោកក៏សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរព អនុវត្តតាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសសូមបន្តអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩ គឺ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។
ក្ក្នុងឱកាសនេះ លោកប្រធានអនុសាខា ក៏បានបង្ហាញពីការ យកចិត្តទុកដាក់ពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខា កាកបាទក្រហមកម្ពុជារាធានីភ្នំពេញ ដល់បងប្អូនប្រជាពលរដ្ឋគ្មានទីពឹង ជនចាស់ជរា ជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអដេស៍ ជនពិការ ដែលជួបការខ្វះខាតជីវភាព ក្នុងអំឡុងប៉ះពាល់ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងសូមអោយបងប្អូនរក្សា អនាម័យខ្លួនប្រាណ ពាក់ម៉ាសអោយបានត្រឹមត្រូវ លាងសំអាតដៃអោយបានញឹកញាប់ រក្សាគំលាតអោយបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាតអោយបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់វ៉ាក់សាំងអោយបានទាន់ពេលវេលាងដែរ ។
លោក ស៊ុន សិទ្ឋី នាយករដ្ឋបាល បានញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗទទួលបាន៖ -អង្ករ២៥គីឡូក្រាម
-មី ០១កេស
-ទឹកត្រី ០១យួរ
-ទឹកស៊ីអ៉ីវ ០១យួរ
-ត្រីខ ០១យួរ
-ម៉ាស់ ១០សន្លឹក
-ថវិកា ២០,០០០រៀល ៕