ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនឯកជនមួយ ប្រគល់ម៉ាស និងអាកុលលាងដៃ ជូនរដ្ឋបាលរាជធានី ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

171

ភ្នំពេញ៖ អំណោយជាសម្ភារៈមួយចំនួន ដែលមានដូចជា
ម៉ាសជាង២ម៉ឺនម៉ាស និងអាកុលលាងដៃរាប់រយដប ត្រូវបានក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក នាំយកមកប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះបាន នឹងកំពុងរីករាលដាល ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះនូវឡើយ។
ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅ ព្រឹកថ្ងៃទី២១ឧសភាឆ្នាំ២០២១នេះ ក្រោមវត្តមានលោក
សេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញ
នៅសាលារាជធានីភ្នំពេញ ។
លោកសេង វណ្ណៈ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ ខេមបូឌា ឯ.ក ដែលបានឧបត្ថម្ភ ម៉ាសចំនួន២៥០០០ម៉ាស និងអាកុលលាងដៃចំនួន៤០០ដប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ-១៩ ។
តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយ រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិត ស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិបាន និងកំពុង ជូបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាត ពីមេរោគកូវីដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង