ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកចិត្តល្អ មើលឃើញការលំបាក ពួកគាត់ ឯកឧត្តម គួច ចំរើន ចុះសួរសុខទុក្ខកម្មករកាត់ស្មៅ សួនច្បារខាងមុខ តំណាក់ស្តេច ព្រមទាំងឧបត្ថម្ភថវិការចំនួន៤០ម៉ឺនរៀល ក្នុង១នាក់

187

ព្រះសីហនុ៖ រសៀលថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ បន្ទាប់ពីចេញពីសាលាខេត្តព្រះសីហនុ ក៍បានចុះសួរសុខទុកកម្មករ ដែលកំពុងកាត់ស្មៅនៅសួនច្បារ ខាងមុខតំណាក់ស្តេច មានទីតាំងស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៍បានឧបត្ថម្ភថវិកា ជូនកម្មករកាត់ស្មៅចំនួន ៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០ម៉ឺនរៀល ព្រមទាំងធ្វើការ សំណេះសំណាលសួនាំពីសកម្មភាពការងារ ដោយបានណែនាំ ប្រ សិនបើខ្វះខាតនូវម៉ាស៊ីនកាត់ស្មៅ អាចស្នើសុំទៅមន្ទីរគមនាគមន៍ ដើម្បីជួយដោះស្រាយយក មកកាត់ស្មៅសំអាតអនាម័យ បរិស្ថានទីក្រុងរបស់ យើងឱ្យមានសោភ័ណភាពស្រស់ស្អាតបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង