ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីសុខាភិបាល ហាមការចុះទិដ្ឋាការ បញ្ជិកាឱសថ ដែលមានការវេចខ្ចប់ ជាកំប៉ុង ឬដប

153

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចុះបញ្ជិកាឱសថវេចខ្ចប់ជាកំប៉ុងឬដប មានចំនួនលើសពី ១៥០គ្រាប់ (ឱសថសម័យ) លើសពី ៣០០គ្រាប់ (ឱសថបូរាណ ឬបំប៉នសុខភាព)។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការរក្សាទុកដាក់ឱសថ ក្រសួងសុខាភិបាលមិន អនុញ្ញាតឲ្យចុះទិដ្ឋាការ បញ្ជិកា សម្រាប់ឱសថដែលមានការវេចខ្ចប់ជាកំប៉ុងឬដប មានចំនួនលើសពី ១៥០គ្រាប់ ចំពោះឱសថសម័យ និងចំនួនលើសពី ៣០០គ្រាប់ចំពោះឱសថបូរាណ ឬឱសថបំប៉នសុខភាព (ផលិតផលបំប៉ន សុខភាព) លើកលែងការចុះទិដ្ឋាការ បញ្ជិកាឱសថនោះ ស្ថិតក្នុងការផ្គត់ផ្គង់ប្រព័ន្ធសុខាភិបាល សាធារណៈ។ ឱសថសម្រាប់ចុះទិដ្ឋាការ បញ្ជិកាដែលមានការវេចខ្ចប់ជាកំប៉ុង ឬដប តម្រូវឱ្យមានសំបកប្រអប់ពីខាងក្រៅ និងមានព័ត៌មានគ្រប់លក្ខណៈ៕

អត្ថបទដែលជាប់ទាក់ទង