នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ តាមដីការ ពីបទឃាតកម្មគិតទុកជាមុន
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន តាមដីការបង្កាប់ឲ្យ ចាប់ខ្លួន-ឃុំខ្លួន ពីបទឃាតកម្មគិតទុកជាមុន នៅថ្ងៃទី២១ខែឧសភាឆ្នាំ២០២០១ម៉ោង១១ និង៣០នាទីថ្ងៃត្រង់ នៅចំនុចផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ បានប្រាប់អោយដឹងថា កំលាំងជំនាញ អធិការដ្ឋាន+ប៉ុស្តិ៍បាន ធ្វើការស្រាវជ្រាវតាមដីការ បង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ឈ្មោះ រិទ្ធ សាយ ហៅ ម៉ម កិរិយា ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរជាងបាញ់ថ្នាំ (មានសារធាតុញៀន)។
អនុវត្តន៍តាមដីការបង្កាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ៣៨០ត.ព្រ/១៥ របស់ចៅក្រមជំនុំជម្រះលោក ឆែ វីរះ ចុះថ្ងៃទី៧ខែកក្កដា ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅ ផ្ទះជួលជាន់ទី៣ ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៤ខែសីហា ឆ្នាំ២០១៤កន្លងមក។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន បណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕