ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សឹង្ហ និង ជ្រូក

80

ភ្នំពេញ ៖ វាជារឿងបែបជាតិតក ដែលមានចរឹកអប់រំច្រើន ដែលករឿងនេះ គេនិទានពីសត្វចំនួន២ប្រភេទ គឺសត្វសឹង្ហ (ស្ដេចសត្វ) និងសត្វជ្រូក ។ សឹង្ហ តែងតែស្វែងរកចំណីនៅក្នុតំបន់ព្រៃ ដែលគេគ្រប់គ្រង ដោយមិនភ័យបារម្ភពីអ្វីទាំអស់ ។ គ្រប់ប្រភេទសត្វ ដែលវាស៊ី គឺត្រូវតែស្អាតបើមិនស្អាតទេ នោះវាមិនស៊ីឡើយ ដោយវាសុខចិត្តអត់អាហារខ្លួនឯង ។

ថ្ងៃមួយសឹង្ហ បានស្វែងរកស៊ីនៅក្បែរត្រពាំងទឹកមួយ វាស៊ីឆ្អែត ហើយនោះ វាក៏បានឃើញជ្រូក ដ៏ធាត់ទ្រលុកមួយក្បាល ដើរមករកស៊ីនៅក្បែរត្រពាំងនោះដែរ ។សឹង្ហ ឃើញហើយក៏គេចខ្លួនភ្លាម ដើម្បីកុំឲ្យជ្រូកនោះឃើញ ដើម្បីស្អែកគេមកទីនេះទៀត គេនឹងបានជ្រូកធ្វើជាចំណីព្រោះថ្ងៃនេះ គេស៊ីឆ្អែតទៅហើយ ។

ចៃដន្យជ្រូកក្រឡេកឃើញសឹង្ហ នោះវាក៏គិតថាអីយ៉ា ! សត្វសឹង្ហ ខ្លាចអញដល់ម្លឹងហ្ន គ្រាន់តែឃើញអញភ្លាម លោតែគេចខ្លួនភ្លែតតែម្ដង ។ ដោយចង់ចំអកនោះ សត្វជ្រូកក៏ស្រែកហៅភ្លាមថាអ្ហេស បងសឹង្ហទៅណា ម្ដេចក៏លឿនម្ល៉េះ មិននៅជជែកគ្នាលេងសិនទេឬ ? ថ្ងៃនេះខ្ញុំរវល់ចាំស្អែកសឹមជួបនិយាយគ្នាលេង ។ ជ្រូកគិតថាតាមពិតសឹង្ហ ពិតជាខ្លាចខ្លួនមែនហើយ ។ ចំពោះសឹង្ហក៏យល់ដែរថា ជ្រូកកំពុងតែគិតថា ខ្លួនគេខ្លាំងរហូតអញខ្លាចហើយមើលទៅ ។

សឹង្ហ ក៏និយាយម្ដងទៀតថា ចាំស្អែកទៅបងជ្រូក ព្រោះថ្ងៃនេះខ្ញុំពិតជារវល់មែនហ្នា ។ និយាយតែប៉ុណ្ណេះសឹង្ហ ក៏គេចខ្លួនភ្លាមដោយគិតថាស្អែកជ្រូកនេះ នឹងក្លាយជាចំណីរបស់ខ្លួនហើយ ។ រីឯជ្រូកក៏គិតថាស្អែក គេនឹងមកជួបសីហៈ តើសឹង្ហ ខ្លាចជ្រូកប៉ុណ្ណា ។ ទៅដល់ជម្រកវិញ ជ្រូកអួតប្រាប់គ្នីគ្នា របស់គេពីរឿងជួបជាមួយសឹង្ហ ដោយសីហៈខ្លាចគេរហូត គេចមុខចេញតែមិនអីទេស្អែកនេះសឹង្ហ បានណាត់រូបគេជជែកគ្នាលេងម្ដង ពេលនោះទើបដឹងថាសឹង្ហ ឬ ជ្រូកជាអ្នកខ្លាំង ?

ជ្រូកនានានាំគ្នាសើចដែលខ្លះសើចចំអក ខ្លះសើចនឹងជ្រូកនេះ ម្ដេចក៏ល្ងង់ម្ល៉េះ ព្រោះការណាត់ជួបស្អែកនេះ មិនខុសពីជ្រូកចូលខ្លួនឲ្យធ្វើជាចំណីសឹង្ហ តែប៉ុណ្ណោះ ។ តែក៏មានជ្រូកខ្លះល្ងង់ ដោយសន្យាថាស្អែកនេះ គេក៏ទៅជួបសឹង្ហ ជាមួយជ្រូកនេះដែរ ។

មានជ្រូកចាស់មួយក្បាល ដែលជាអ្នកមានប្រាជ្ញា ដោយយល់ថាឃាត់ជ្រូកនេះលែងបាន ទៅហើយនោះ ក៏ផ្ដល់យោបល់ថាឯងទៅក៏ទៅចុះ យើងទៅជាមួយដែរ តែមុននឹងទៅយើងត្រូវបបួលគ្នា យកខ្លួនយើងទៅននៀល ជាមួយភក់លាយជាមួយអាចម៍ជ្រូក ព្រោះកាលណាជ្រូកមានរាងកាយមិនស្អាត សីហៈមិនស៊ីឡើយ សឹង្ហខ្ពេីមណាស់ ។

លុះស្អែកឡើង ជ្រូកបបួលគ្នាទៅគ្រាន់សីហៈ ឃើញក៏រត់ប្រាស់ក្រញ៉ាំ រីឯសត្វជ្រូកមួយក្បាលនោះ កាន់តែមានអំណួត ក៏និយាយថាឃើញសឹង្ហ ខ្លាចរូបគេឬទេ ? លុះស្អែកឡើង ជ្រូកដែលពោរពេញ ដោយអំណួតនោះ ក៏លួចទៅជួបសឹង្ហ តែម្នាក់ឯង ដោយសម្អាតខ្លួនយ៉ាងស្អាត តែទីបំផុតជ្រូកនោះ បានក្លាយជាចំណីសឹង្ហតែម្ដង ។ បែបនេះគេហៅថា មិនដឹងមួក មិនដឹងម្កុដ មិនដឹងដំបូក មិនដឹងទួល បានជាលុះដោយក្ដីមរណាបែបនេះ ៕

https://fb.watch/5M3kAyVvZK/

អត្ថបទដែលជាប់ទាក់ទង