ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កូវីដ ជាន់ ក ចរាចរជាន់កែង ធនាគារបែកផ្សែង ទឹក ភ្លើងឡើងថ្លៃ ហេស ! ហេស

78

 

ភ្នំពេញ ៖ សម័យកូវីដ ជាយុគសម័យនៃក្ដីមហន្តរាយមួយ ដែលអ្នកឆ្លងកាត់សម័យនេះ គ្រប់ៗរូបសុទ្ធតែកត់ត្រាទុកថា ជាម័យឃាតករលាក់មុខហើយវាសម្ងំនៅក្បែរៗ យើងតែម្ដង ។

រស់នៅក្នុងភាពភ័យរន្ធត់ ហើយនោះមនុស្សគ្នាឯង នៅបង្កើនទម្ងន់លើអម្រែកគ្នាទៅទៀត ។ ទំនិញឡើងថ្ងៃទ្វេរ ឬ លើសពីទ្វេរក៏មានដែរ ។ ត្រី សាច់បន្លែឡើងថ្លៃ ឯជញ្ជីងក៏ថ្លឹងមិនគ្រប់ទៅទៀត ។ អ្នកជួលផ្ទះនៅ បើលោកប៉ះចំម្ចាស់ផ្ទះ ចិត្តធម៌ត្រូវបានគេបញ្ចុះតម្លៃឲ្យ ឬគេផ្អាកមិនឲ្យបង់ថ្លៃ ក្នុងអំឡុងកូវីដ ១៩នេះវាធូរស្រាលបន្តិច តែអាថ្លៃទឹក ថ្លៃភ្លើងក៏ធ្ងន់ ក ទៅទៀត ។

អារឿង ទឹក ភ្លើង ម្ហូបចំណីវាជារឿងមួយហើយ ចុះរឿងលោកប៉ូលីសចរាចរវិញ ក៏គាត់នៅតែពិន័យ ដោយមិនបន្ធូរថ្លៃដដែល ។ បើអត់មួកផាក៦០.០០០រៀល គឺ៦០.០០០រៀលពេញតែម្ដង ។ ចុះបើដឹងតែមិនពាក់មួក ត្រូវប៉ូលីសផាកដែរនោះ ហេតុអីក៏មិនព្រមពាក់មួក ហើយម៉ូតូបំពាក់កញ្ចក់ ឲ្យគ្រប់គ្រាន់ទៅវាលែងបញ្ហាហើយ ។
តំបន់ខ្លះដែលរោងចក្រត្រូវផ្អាក ជាបណ្ដោះអាសន្ននោះ ហើយលោតែមានជាប់ជំពាក់លុយធនាគារទៀតនោះ គឺរឹតតែធ្ងន់ ក មែនទែនតែម្ដង ។

ស្ថានភាពបែបនេះ គេហៅថាកូវីដ ជាន់ ក ចរាចរជាន់កែង ធនាគារបែកផ្សែង ទឹក ភ្លើងមិនចុះ ។ហេស ! ហេស ! នេះជាសម័យកូវីដ ៕

https://web.facebook.com/watch/?v=2846830468961154

អត្ថបទដែលជាប់ទាក់ទង