ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សត្វដំរី

91

 

ភ្នំពេញ៖ ដំរីជាប្រភេទសត្វព្រៃដែលគេទាក់យកមកផ្សាំង ឲ្យទៅជាព្រះទីនាំង របស់ក្សត្រជំនាន់ដើម ឬជាមធ្យោបានដឹកជញ្ជូន ឬប្រើវាជាមធ្យោបាយ សម្រាប់សឹកសង្គ្រាម ប្រើវាជាកម្លាំងអូសទាញ កាលជំនាន់ដើម ហើយសព្វថ្ងៃនេះ គេនៅប្រើវាជាសម្រាប់ភ្ញៀវទេសចរណ៍ ក៏នៅមានដែរ ។

តាមពិតដំរីតាមការពណ៌នា របស់អ្នកកាន់ព្រះពុទ្ធសាសនា គឺមានអត្ថន័យច្រើនណាស់ ។
ដំរីមានស្លឹកត្រចៀកធំៗ ដែលតាមន័យរបស់វា គឺអប់រំមនុស្សឲ្យរៀនស្ដាប់ ឲ្យបានច្រើនជាជាងនិយាយប៉ប៉ាច់ប៉ប៉ោច ឥតបានការ ហើយងាយ នឹងមានកំហុសទៀតផង ។
ភ្នែកតូចៗនៃសត្វដំរី គឺបញ្ជាក់ថា ត្រូវមើលពីកំហុសអ្នកដទៃ ឲ្យបានតិចតួចបំផុត ដើម្បីទុកឧិកាសឲ្យកែខ្លួន បើគ្នាខុសហើយមិនផ្ដល់ឪកាសដល់គ្នា ហើយបែរជាសម្លក់សម្លឹងវិញនោះ ធ្វើឲ្យអ្នកនោះកាន់តែខូចចិត្តទៅៗ ។
មាឌធំគឺបង្ហាញពីភាពមាំមួន និងមានសុខភាពល្អ ដោយមិនមានជម្ងឺមកបៀតបៀន អ្វីទាំងអស់ ។ ប្រមោយវែងបង្ហាញ ពីការស្វះស្វែងរកចំណេះដឹងទាំងឡាយ មកដាក់ខ្លួនដើម្បីអនាគត ។ មាត់បិទជិត គឺជានិម្មិតរូបនៃការមិននិយាយរឿងអ្នកដទៃ ។ កន្ទុយខ្លីបង្ហាញពីការមិនខ្វល់ ពីរឿងក្រោយខ្នងដែលមិនបានការ និងបង្ហាញពីការអត់ធ្មត់ មិននិយាយដើមគេពីក្រោយខ្នង ។
ជើងធំៗទាំង គឺជាតំណាងនៃព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុតិតា និង ឧបេក្ខា ។
នាយឡឺកឺខ្ញុំថាតាមគេទេ បើខុសយ៉ាងម៉េច សូមមេត្តាកុំប្រកាន់ខឹងឲ្យសោះណា ៕

ទស្សនាលីងវីដេអូ៖

https://fb.watch/5ZuiLvkHMB/


អត្ថបទដែលជាប់ទាក់ទង