ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត

209

 

ភ្នំពេញ ៖ ពាក្យចាស់លោកថា <ឈើកកោងវល្លិ៍ព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត> ពិតមែននៅក្នុងធម្មជាតិ ឈើដែលកោងតែងតែត្រូវវល្លិ៍ព័ទ្ធ ចំពោះមនុស្សខ្ចាត់ព្រាត់ មានន័យថាជាប្រភេទមនុស្ស ដែលយើងមិនស្គាល់ប្រវត្តិ មិនស្គាល់អត្តសញ្ញាណ មិនដឹងថាគេជាប្រភេទមនុស្ស បែបណាឡើយ ។

នៅក្នុងរឿងនិទានបរទេសមួយ បាននិទានថា មានយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលមានអ្នកជិះពេញនោះ កំពុងតែហោះហើរ នៅលើអាកាសទៅហើយ ។ នៅក្នុងយន្ដហោះនោះ មានមនុស្សឆ្កួតមួយរូបជិះ នៅលើនោះដែរ ។ មនុស្សវិកចរឹតនោះ បានបង្កើតឲ្យមានការហ៊ោរកញ្ជ្រៀវ ពេញយន្ដហោះហើយសម្លេង ហ៊ោរកញ្ជ្រៀវនេះ បានបង្កនូវការរំខានយ៉ាងខ្លាំងដល់ពីឡុត រួមជាមួយ នឹងក្រុមការងាររបស់គាត់ ។

ដោយសារតែការរំខានបែបនេះ ជំនួយការបើកបរមួយរូប បានចេញពីបន្ទាប់បើកបរ ទៅមើលហើយជំនួយការនោះ ធ្វេសប្រហែសធ្វើឲ្យមនុស្សវិកលចរឹតរូបនោះ​ សម្រុកចូលមកក្នុងបន្ទប់បើកបរ ។
បុរសវិកលចរឹតរូបនោះ បាននិយាយទៅកាន់អ្នកបើកយន្ដហោះថាតើ អ្នកអាចជួយបង្រៀនខ្ញុំ ឲ្យចេះបើកបរយន្ដហោះបានឬទេ ?
អ្នកបើកបរយន្ដហោះ បានតបទៅវិញថា ប្រសិនបើអ្នកអាចធ្វើ ឲ្យអ្នកដំណើរទាំងអស់ ស្ងប់ស្ងាត់បាន ។ បុរសវិកលចរឹតនោះ ចេញទៅកន្លែងអ្នកដំណើរមួយសន្ទុះ ទើបត្រឡប់មកបន្ទប់បើកបរវិញ ។ អ្នកបើកបរយន្ដហោះ បានកោតសរសើរថា បុរសវិកលចរឹតរូបនេះ ពិតជាអស្ចារ្យមែន គេអាចធ្វើឲ្យអ្នកដំណើរទាំងអស់ ស្ងប់ស្ងាត់បាន ។ បុរសវិកលចរឹត បានសួរទៅពីឡុតថា លោកអាចបង្រៀនខ្ញុំបានឬនៅ ? ពីឡុតតបថា ខ្ញុំអាចបង្រៀនអ្នកបាន ហើយតែខ្ញុំចង់ដឹងថា តើអ្នកធ្វើបែបណា បានជាពួកគេស្ងប់ស្ងាត់ បានល្អម្ល៉េះ ? ខ្ញុំបានបើទ្វារយន្ដហោះ ឲ្យពួកគេចេញទៅលេង នៅរានហាលខាងក្រៅអស់ហើយ ។ ឮតែប៉ុណ្ណេះទាំងពីឡុត និងសហការីរបស់គាត់ ក៏គាំងបេះដូងស្លាប់ទាំងអស់គ្នា មួយរំពេចនោះទៅ ។
សុំដាក់ជាសំណួរថា បន្ទាប់ពីពីឡុត និង សហការីរបស់គាត់ស្លាប់អស់ តើបុរសវិកលចរឹតរូបនេះ នៅសល់ជីវិតឬទេ ? បែបនេះ គេហៅថាឈើកោងវល្លិ៍ព័ទ្ធ ចំពោះមនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត ។
វាជារឿងចំអកបែបកំសាន្ដមែន តែមានចរឹកអប់រំ ៕

ទស្សនាវីដេអូ ៖

https://fb.watch/5_S7sGy7wo/


អត្ថបទដែលជាប់ទាក់ទង