ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ការពារ ឬ រើសអើង

79

 

ភ្នំពេញ ៖ នេះជាសម័យកូវីដ ១៩ដែលជាយុគសម័យមួយ ធ្វើឲ្យមនុស្សលែងសូវទុកចិត្តគ្នា ដោយសារខ្លាចឆ្លង ។
លាក់បាំងអីពីមុនចេញពីធ្វើការ ឲ្យតែល្ងាចពេកគេចមិនផុត ពីអ្នកភូមិហៅផឹកនោះឡើយ តែពេលនេះទាំងគេទាំងយើង ទ្ធតែគេចគ្នាដោយសារតែខ្លាច ឬ សង្ស័យ និងលែងទុកចិត្តគ្នាពីរឿងកូវីដ ១៩នេះតែម្ដង ។

ជួនកាលអ្នកធ្លាប់រាប់អានគ្នា ក៏មើលមុខគ្នាលែងចំ ដោយគ្រាន់តែគ្នាជាប់សង្ស័យ ហើយត្រូវទៅធ្វើឧបសគ្គ អីយ៉ាសុំទោសធ្វើចត្តាឡីស័ក ឬ ហៅថាទៅរុកច្រមុះនោះ ។
ភាពផ្អែមល្ហែមដែលធ្លាប់មានពីមុន និងកែវភ្នែកធ្លាប់សម្លឹងមើលគ្មាដោយស្រទន់នោះ ក្លាយជាកែភ្នែកដែលដៀងមើលគ្នា ដោយមិនចំទៅវិញ ។

កាលពីសម័យជម្ងឺអេដស៍ យើងបានលើកទឹកចិត្ត កុំឲ្យមានការរើសអើង។ចុះសម័យកូវីដ ១៩ តើយើងអាចមានវិធី កុំឲ្យមានការរើសអើងបានដែរ ឬ ទេ?
សព្វថ្ងៃនៅកន្លែងខ្លះ អ្នកដែលត្រូវគេយកទៅធ្វើចត្តាឡីស័ក បានក្លាយជាមនុស្ស ដែលគេស្ទើរតែចាត់ទុកថាចង្រៃ។
ការលុបចោលកុំឲ្យកើតមានរឿងរើសអើងនេះ វាអាស្រ័យលើអាជ្ញាធរសុទ្ធសាធ។ អាជ្ញាធរ គឺជាស្នូលនៃការបង្កើត កុំឲ្យមានការរើសអើង តាមរយៈវិធានការ៣កុំ និង ៣ ការពារ គឺវាអស់បញ្ហាតែអាជ្ញាធរខ្លះ ជាអ្នកបង្កើតឲ្យមានការរើសអើងតែម្ថង ដូចជាមានតំបន់មួយ គឺអាជ្ញាធរហាមមិនឲ្យទាក់ទង ជាមួយអ្នកដែលគ្រាន់ជាប់ធ្វើចត្តាឡីស័ក ដែលនេះមិនមែនជាការលើកទឹកចិត្ត ដល់អ្នករងគ្រោះឡើយ។
ខ្លះគ្រាន់តែសង្ស័យសោះ ក៏មានបម្រាមដែរ ដែលនេះជាកត្តាធ្វើឲ្យមានការរើសអើង៕

សូមទស្សនាវីដេអូ ៖ https://fb.watch/6uwqeBxDhC/

អត្ថបទដែលជាប់ទាក់ទង